ក្រសួងធនធានទឹក៖ សង្កាត់ចំនួន ៤ របស់ក្រុងស្ទឺងត្រែង ត្រូវបានទឹកជំនន់ទន្លេមេគង្គ លិចចូលជាបណ្តើរៗហើយ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បើតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា៖ មកដល់ម៉ោង ១១ ព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។ ទឹកទន្លេបានលិចចូលតំបន់ទំនាបមួយចំនួនក្នុងសង្កាត់ចំនួន ០៤ របស់ក្រុងស្ទឺងត្រែង ជាបណ្តើរៗហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឫស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី៕ ដោយ៖ សុខ ខេមរា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print