ប៉ោយប៉េត ៖ គោចំនួុន២ក្បាលដើរស៉ីស្មៅនៅវាលស្រែកណ្ដាលភ្លៀងរលឹមត្រូវរន្ទះបាញ់ងាប់ចំថ្ងៃបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តទី៦កាលពីរសៀល ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ នៅចំណុចអូសាលាប៉ុស្ដ៏ភូមិពង្រសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
ប៉ូលីសប៉ុស្តិ៍រដ្ឋបាលឃុំចង្ហារបានឱដឹងថា: ម្ចាស់គោមាន១- ឈ្មោះ ស៊ិន ផាំង ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ។២ -ម្ចាស់គោឈ្មោះ ចៃ ចិត្តភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិតាជ្រឹង ឃុំចង្ហា ស្រុកអូរជ្រៅ។ ..
ប្រភបបន្តថា. : គោទាំង២បានដើរស៊ីស្មៅនៅវាលកណ្តាលវាលស្រែខាងលើខណនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងលំខ្សលផ្គររន្ទះ ស្របពេលគោទាំង២ក្បាលដើរស៉ីស្មៅក្បែរគ្នាក៏ត្រូវរន្ទះបាញ់ងាប់តែម្ដង។គោទាំងពីក្បាលក្រោពីពិនិត្យរបស់កម្លាំងប៉ុស្ដ៏រួុចរាល់បានប្រគល់ឧ្យម្ចាស់ ៕ វណ្ណា