មុនចងក! ទូរស័ព្ទប្រាប់ក្មួយលក់ម៉ូតូធ្វើបុណ្យអាញ់ផងគ្មានលុយទេមាសបញ្ចាំចាយអស់ហើយ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផលស្រាវជ្រាវឃើញថា បុរសម្នាក់មុននឹងចងកធ្វើអត្តឃាត់បានទូរប្រាប់ក្មួយឲ្យមីងឯងមកផ្ទះ ហើយលក់ម៉ូតូធ្វើបុណ្យឲ្យអាញ់ផង គ្មានលុយទេព្រោះមាសបញ្ចាំដើរសុីចាយអស់រលីងហើយ បន្ទាប់ពីបុរសរូបនេះត្រឡប់មកពីផឹកសុីនៅខេត្តពោធិ៍សាត់មុនកើតហេតុ។

ប្រភពពីនគរបាលប៉ុស្ដិ៍ខាងលើបន្តថា ហេតុការណ៍ចងកធ្វើអាត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចរោងក្បែងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា បុរសចិត្តស្រាលចងកធ្វើអត្តឃាតឈ្មោះ ធឹម លីហេង អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់(លែងលះ) មកបានប្រពន្ធក្រោយឈ្មោះ លឹម ចន្ធូ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កត់កើតហេតុខាងលើ។

ប្រភពបញ្ជាក់បន្តទៀតថា មុនកើតហេតុប៉ុន្មានថ្ងៃគេឃើញគ្រួសារគាត់មានទំនាសមួយបានកើតឡើង ខណៈគេដឹងបុរសជាប្ដី(ជនរងគ្រោះ)មិនសូវចេះជួយរកសុីប្រពន្ធ រួមទាំងយកមាសទៅបញ្ចាំដើរសុីចាយប៉ុន្មានថ្ងៃមកហើយ ថែមទាំងឌៀលប្រមាថប្រើអំពើរហឹង្សាលើប្រពន្ធទៀត លុះនៅយប់កើតហេតុមកសុីផឹកនៅខេត្តពោធិ៍សាត់បាត់ គ្រានោះប្រពន្ធក៍ទៅដេកនៅផ្ទះបងប្អូនក្បែខាង ទំនងមកពីដើរសុីផឹកមិនឃើញប្រពន្ធនៅផ្ទះទើបមានការអាក់អន់ចិត្ត ក៍ទូរស័ព្ទប្រាប់ក្មួយឲ្យមីងឯងមកផ្ទះវិញ ហើយលក់ម៉ូតូធ្វើបុណ្យឲ្យអាញ់ផងមាសដែលបញ្ចាំនោះចាយអស់ហើយ ក្មួយមិនចាប់អារម្យនោះឡើយប៉ុន្តែនៅពេលក្រោកមកទិញត្រីនៅផ្សារ ដើម្បីមកទៅលក់បន្តក៍ឈាងកាត់មុខផ្ទះពូ(ជនរងគ្រោះ)ពេលបញ្ចាំងភ្លើងពិលក៍ឃើញចងកស្លាប់ពិតមែន ដោយខ្សែអង្រឹងទៅមេដំបូលរោងក្បែផ្ទះក៍ឆោឡើងតែម្ដង។

ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា បន្ទាប់ពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានទទួលព័ត៌មាននេះ បានសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ដើម្បីស្រង់យកចម្លើយជាវត្ថុតាង លទ្ធផល៖ លើខ្លួនប្រាណសាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្រៅពីចងកធ្វើអត្តឃាតនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print