ខេត្តស្ទឹងត្រែងៈ ទូកដឹកឈើពីគ្រឿងចេញពីភូមិញើញ ដឹកចុះតាមទឹកទន្លេសេកុងឆ្លងកាត់ខេត្ត បំរ៉ុងឆ្ពោះទៅកាន់ខត្តក្រចេះត្រូវបាន សមត្ថកិច្ចស្ទាក់ចាប់បាននៅវេលាម៉ោង១.៣០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃច្ទន័ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានសេកុង ក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។
តាមការឲ្យដឹងពីរលោកសុខ ស៉ីដា បាននិយាយថាទូកទាំងពីរគ្រឿងដែលដឹកឈើនោះ បានដឹកចេញពីរចំណុចខាងលើ ចុះមកក្នុងលក្ខណៈបំរ៉ុងលួចចុះ ឆ្លងកាត់ស្ពានសេកុងឆ្ពោះទៅកាន់ខេត្តក្រចេះ ត្របានកម្លាំងជំនាញសហការជាមួយ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ចុះស្ទាក់ឃាត់ចាប់យកមកកំពង់សាឡាងចាស់ ដើម្បីងាយស្រួលលើកឡើងដាក់គោយន្ត ដឹកយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
លោកបន្តទៀតថា បច្ចុប្បន្នកម្លាំងកំពង់តែធ្វើការដឹកជញ្ចូញ តាំងពីព្រឹកថ្ងែដដែល មកដល់ល្ងាចនេះ នៅមិនទាន់ហើយនោះទេ ហើយចំនួនម៉ែត្រគូបនៅថ្ងៃស្អែកទើបធ្វើការវាស់វ៉ែង ចំណែកទូកពីគ្រឿងមានម៉ាស៉ីនបួន យកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តទាំងអស់។
គួរំលឹកថាៈ ទូកទាំងពីគ្រឿងនេះជាឈើក្តាស្រឡៅនឹង គ្រឿងស្រឡៅ៥គុណ១៥ រួមនឹងងឿគគោះ ហើយមេឈ្មួញនឹងកម្មកមិនត្រូវបានឃាត់ខ្លួននោះទេ ហើយទូកទាំងពីរនេះជាមុខសញ្ញាចាស់ មេឈ្មួញដ៍សកម្មដឹកតាមទូកចុះជាយូរយាណាស់មកហើយ មិនដែលត្រូវបានបង្ក្រាបនោះទេ ទោះបីស្ទាក់ឃាត់ចាប់បានទូកពីគ្រឿង នៅពេលនេះក៍ដោយ។
ដោយ!មាស សុផាត