តុលាការសម្រេចចេញដីការឃុំខ្លួន ចោរលួចចំម៉ូតូខូច

ចែករំលែក៖

កណ្តាល៖នៅថ្ងៃទី៣០ កក្តដា ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនចោរលួចម៉ូតូដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិ កំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ កក្តដា ២០១៨ម៉ោង​ ០៤និង៥០នាទី តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះ សេន ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅអចិន្ត្រៃភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្រោមស្ពានភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ អីុ លីនណា ភេទស្រី អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅអចិន្ត្រៃភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
មុខរបរ:បំរេីការងារនៅហាងថោនឈៀវ។

លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅបានអោយដឹងថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅផ្លូវដេីរជាប់ចំហៀងខាងជេីងផ្ទះជួលដោយពុំចាក់សោរកទេព្រោះម៉ូតូខូចប្រហែលកន្លះខែមកហេីយ ហេីយម្ចាស់បានឡេីងទៅសំរាកនៅលេីផ្ទះជួលជាន់ទីពីរបាត់ទៅ ស្រាប់តែជនល្មេីសបានធ្វេីសកម្មភាពលួចអូសចេញ បណ្តេីរមកដល់ត្រង់ចំណុចហាងសេះសស្ថិតក្នុងភូមិតាខ្មៅសង្កាត់តាខ្មៅ ក៏ត្រូវកម្លាំងសមត្ថកិច្ចល្បាតឃេីញឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print