ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុនសែន បានបង្ហាញក្តីសោមនស្សរីករាយនៅលើ ហ្វេសប៊ុកសម្តេចថា ប្រជាពលរដ្ឋខ្មែរច្រើនសលប់គាំទ្រគណបក្សប្រជាជនកម្ពុជាលេខ២០ ដែល មានចំនួនរហូតដល់ ៤,៨៧៥,១៨៩ សម្លេង។
ជាមួយនោះ សម្តេចសូមអរគុណបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោតដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជា ជនកម្ពុជា លេខ២០ ដែលមានចំនួនរហូតដល់ ៤,៨៧៥,១៨៩ សម្លេង។
សម្តេចថា បងប្អូនជនរួមជាតិពិតជាបានចូលរួមយ៉ាងសស្រាក់ស្រាំជាមួយទឹកមុខញញឹម ញញែមក្នុងផ្លូវនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសបងប្អូនកូនក្មួយបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
សម្តេចបានសរសេរនៅក្នុងហ្វេសប៊ុកទៀតថា «យោងតាមរបាយការណ៍ប្រកាសលទ្ធផល បឋមនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ គឺមានប្រជាពលរដ្ឋចំនួន ៨២.៨៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២,៩៦៧ ៕ ជាយក្រុង