សម្តេច​ហ៊ុន​សែន​ថា​ ប្រជាពលរដ្ឋខ្មែរបាន​ប្រើប្រាស់សិទ្ឋិសេរីភាពទៅបោះឆ្នោតតាមបែបលទ្ឋិប្រជាធិបតេយ្យពិតនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​ សម្តេច​ហ៊ុន​សែន​ បានបង្ហាញក្តី​សោមនស្ស​រីករាយ​នៅលើ​ ហ្វេស​ប៊ុកសម្តេចថា​ ប្រជាពលរដ្ឋខ្មែរច្រើនសលប់គាំទ្រគណបក្សប្រជាជនកម្ពុជាលេខ២០ ដែល​ មានចំនួនរហូតដល់ ៤,៨៧៥,១៨៩ សម្លេង។

ជាមួយនោះ​ សម្តេចសូមអរគុណបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ដែលបានអញ្ជើញទៅ​បោះ​ឆ្នោតដ៏ច្រើនលើសលប់គាំទ្រគណបក្សប្រជា​ ជនកម្ពុជា លេខ២០ ដែលមានចំនួនរហូតដល់ ៤,៨៧៥,១៨៩ សម្លេង។

សម្តេច​ថា​ បងប្អូនជនរួមជាតិពិតជាបានចូលរួមយ៉ាងសស្រាក់ស្រាំជាមួយទឹកមុខញញឹម​ ញញែមក្នុងផ្លូវនៃលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសបងប្អូនកូនក្មួយបានប្រើប្រាស់សិទ្ធិរបស់បងប្អូនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។

សម្តេច​បានសរសេរ​នៅក្នុងហ្វេស​ប៊ុកទៀតថា​ «យោងតាមរបាយការណ៍ប្រកាសលទ្ធផល បឋមនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រពឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នេះ គឺមានប្រជាពលរដ្ឋចំនួន ៨២.៨៩% នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨,៣៨០,២១៧ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃគណបក្សនយោបាយដែលខ្លួនពេញចិត្ត នៅការិយាល័យបោះឆ្នោតទាំងអស់ចំនួន ២២,៩៦៧ ៕​ ជាយក្រុង​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print