ប៊ែ​ល​ធី​ ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ISO​ 9001:2008​ កម្រិត​ជាតិ​ពី​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​និង​កម្រិត​អន្តរជាតិ​ពី​ចក្រភព​អង់គ្លេស

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ISO​ 9001:2008​ ជូន​ដល់​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​ អន្តរជាតិ​ និង​សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ក្រោម​អធិបតីភាព​របស់​លោក​សាត​ សាមី​រដ្ឋលេខាធិការ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ចម​ ប្រសិទ្ធិ​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​និង​លោក​ឡៅ​ ឈី​វ​អ៊ា​វ​ អនុរដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​ កីឡា ​។​

IMG_7299

​តាម​របាយការណ៍​របស់​លោក​លី​ ឆេ​ង​អគ្គនាយក​ ប៊ែ​ល​ធី​ គ្រុប​ និង​ជា​សាកល​វិទ្យា​ធិ​ការ​ សាកលវិទ្យាល័យ​ ប៊ែ​ល​ធី​ អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បាវចនា​របស់​ខ្លួន​“​គុណភាព​ ប្រសិទ្ធភាព​ ឧត្តមភាព​សីលធម៌​ គុណធម៌​”​ប៊ែ​ល​ធី​អប់រំ​បាន​ខិតខំ​អនុវត្ត​តាម​ស្តង់ដារ​របស់​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​(ACC)​និង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ប្រព័ន្ធ​ស្តង់ដារ​គ្រប់គ្រង​គុណភាព​ ISO9001:2008​ដូច​ជា​៖​ ១-​ប្រព័ន្ធ​គ្រប់គ្រង​ឯកសារ​ និង​ការ​រក្សា​ទុក​២-​ប្រព័ន្ធ​គ្រប់គ្រង​ការ​បណ្តុះបណ្តាល​៣-​ប្រព័ន្ធ​គ្រប់គ្រង​ការ​ទិញ​៤-​ប្រព័ន្ធ​គ្រប់គ្រង​សេវាកម្ម​៥-​ប្រព័ន្ធ​គ្រប់គ្រង​ភាព​មិន​អនុលោម​៦-​ប្រព័ន្ធ​គ្រប់គ្រង​វិធាន​នៃ​ការ​កែប្រែ​៧-​ប្រព័ន្ធ​គ្រប់គ្រង​វិធាន​នៃ​ការ​បង្ការ​៨-​ប្រព័ន្ធ​គ្រប់គ្រង​សវន​កម្ម​ផ្ទៃក្នុង​៩-​ប្រព័ន្ធ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្ភារៈ​រូប​វ័​ន្ត​១០-​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្ដិការ​ដែល​ធ្វើ​ឲ្យ​ប៊ែ​ល​ធី​ទទួល​បាន​នូវ​គុណភាព​អប់រំ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ រហូត​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់​លើ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ កម្រិត​ជាតិ​ ពី​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ និង​កម្រិត​អន្តរជាតិ​ ពី​ស្ថាប័ន​ស្តង់ដារ​អន្តរជាតិ​ACMLimited​ (UKAS)​នៃ​ចក្រភព​អង់គ្លេស​រយៈពេល​៣​ឆ្នាំ​ម្តង​រួច​មក​ហើយ​និង​ពេល​នេះ​គឺជា​លើក​ទី​២​ដែល​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​ អន្តរជាតិ​ និង​សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ បាន​ទទួល​វិញ្ញាបនបត្រ​នេះ​បន្ត​ទៀត​។​ លោក​លី​ ឆេ​ង​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​គណៈអធិបតី​ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​មក​ផ្តល់​កិ​តិ្ត​យស​ និង​ជា​សាក្សី​ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ISO​ 9001:2008​ ជូន​ដល់​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​ អន្តរជាតិ​ និង​សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​នា​ពេល​នេះ​ ។​

​បន្ទាប់​មក​លោក​ចាន់​ បូ​រិ​ន្ទ​ប្រធាន​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​បាន​លើក​ឡើង​ពី​ ចំណុចខ្លាំង​របស់​ប៊ែ​ល​ធី​អប់រំ​ដែល​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ តាម​លក្ខខណ្ឌ​ទាំង​១០​ចំណុច​ នៃ​ប្រព័ន្ធ​ស្តង់ដារ​គ្រប់គ្រង​គុណភាព​ ISO9001:2008​ ដែល​ជា​លក្ខខណ្ឌ​សម្រាប់​វាយតម្លៃ​លើ​ស្តង់ដារ​កម្រិត​ជាតិ​របស់​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ ដោយ​មើលឃើញ​ពី​ចំណុចខ្លាំង​អស់នេះ​ហើយ​ទើប​វិទ្យាស្ថាន​របស់​យើង​សម្រេច​ផ្តល់​ជូន​នូវ​ វិញ្ញាបនបត្រ​បញ្ជាក់​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ISO​ 9001:2008​កម្រិត​ជាតិ​ ជា​លើក​ទី​២​ជូន​ដល់​ប៊ែ​ល​ធី​បន្ត​ទៀត ​។​

​បន្ទាប់​មក​លោក​Christopher​នាយក​ស្ថាប័ន​ស្តង់ដារ​អន្តរជាតិ​ACM​ Limited​ (UKAS)​ នៃ​ចក្រភព​អង់គ្លេស​ បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​របស់​ប៊ែ​ល​ធី​អប់រំ​ ដែល​បាន​បំពេញ​នូវ​គ្រប់​លក្ខខណ្ឌ​នៃ​ស្តង់ដារ​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​ ISO​ 9001:2008​កម្រិត​អន្តរជាតិ​ដែល​ជា​ស្តង់ដារ​សម្រាប់​វាយតម្លៃ​ និង​ផ្តល់​ជូន​នូវ​វិញ្ញាបនបត្រ​សម្រាប់​អង្គភាព​ ឬ​ស្ថាប័ន​ទាំងឡាយ​ណា​ ដែល​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ជា​អន្តរជាតិ​ទាំង​អស់នេះ​ ។​

​លោក​ប្រធាន​គណៈអធិបតី​ក៏​បាន​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ប្រគល់​វិញ្ញាបនបត្រ​ ISO​ 9001:2008​កម្រិត​ជាតិ​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ និង​កម្រិត​អន្តរជាតិ​ ដោយ​ស្ថាប័ន​ស្តង់ដារ​អន្តរជាតិ​ACM​ Limited​ (UKAS)​ នៃ​ចក្រភព​អង់គ្លេស​ជូន​ដល់​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​ អន្តរជាតិ​ និង​សាលា​ ប៊ែ​ល​ធី​ អន្តរជាតិ​ផង​ដែរ​ ៕​

IMG_7311IMG_7312IMG_7313IMG_7304IMG_7293IMG_7318IMG_7316

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print