ខេត្តឧត្ដរមានជ័យ:ក្រុមក្មេងទំនើងចំនួនពីក្រុម មានគ្នា១០នាក់ ដែលបានផ្ទុះ កំហឹងដាក់គ្នា រហូតឈានដល់ការវាយតប់គ្នា ត្រូវបានកងកំលាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលស្រុកចុងកាល់ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៥និង១៥នាទី ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅទំនប់ធារាសាស្រ្ដ ស្ទឹងស្រែងទី១ ក្នុងភូមិឈូក ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ។
បើតាមសមត្ថកិច្ចបានអោយដឹងថាក្នុងចំណោមក្មេងទំនើងទាំង១០នាក់ខាងលើមាន មាន៤នាក់ជាជនរងគ្រោះ និង៦នាក់ជាជនសង្ស័យ ។
ដោយសារតែក្មេងទំនើងដែលជាជនសង្ស័យទាំង៦នាក់នោះ បានបង្ករហ៊ឹងសារដោយចេតនាមានរបួសស្នាមមានសន្ថានទម្ងន់ទោស។
ទើបសមត្ថកិច្ចក្រោយពីធ្វើការ សាកសួររួច និងកសាងសុំនុំរឿងចាត់ការទៅតាមនិតិវិធីវិធី៕ ប៉ែន នួន
...