ក្មេងទំនើង១០នាក់​វាយតប់គ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ:ក្រុមក្មេងទំនើងចំនួនពីក្រុម​ មានគ្នា១០នាក់ ដែលបានផ្ទុះ កំហឹងដាក់គ្នា រហូតឈានដល់ការវាយតប់គ្នា​ ត្រូវបានកងកំលាំងសមត្ថកិច្ច នៃអធិការដ្ឋាននគបាលស្រុកចុងកាល់ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង៥និង១៥នាទី ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៨ ស្ថិតនៅទំនប់​​ធារាសាស្រ្ដ ស្ទឹងស្រែងទី១​ ក្នុងភូមិឈូក ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្ដរមានជ័យ។

បើតាមសមត្ថកិច្ចបានអោយដឹងថាក្នុងចំណោមក្មេងទំនើងទាំង​១០នាក់ខាងលើមាន មាន៤នាក់ជាជនរងគ្រោះ និង៦នាក់ជាជនសង្ស័យ ។

ដោយសារតែក្មេងទំនើង​ដែលជាជនសង្ស័យទាំង៦នាក់នោះ បានបង្ករហ៊ឹងសារដោយចេតនាមានរបួសស្នាមមានសន្ថានទម្ងន់ទោស។

ទើបសមត្ថកិច្ចក្រោយពីធ្វើការ សាកសួររួច និងកសាងសុំនុំរឿងចាត់ការទៅតាមនិតិវិធីវិធី​៕​ ​ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print