ខេត្តពោធិ៍សាត់៖ កម្លាំងអាវុធហត្ថក្រុងពោធិ៍សាត់សហការជាមួយនគរបាលចរាចរណ៍ខេត្តចុះត្រួតពិនិត្យរថយន្ត ម៉ូតូស្លាកលេខខ.ម និងសម្រួលឯកសារយោធាក្នុងនោះដកហូតវត្ថុតាងបានមួយចំនួនផងដែរ ។
សកម្មភាពខាងលើនេះប្រព្រឹត្តឡើងជារៀងរាល់ថ្ងៃក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមដងផ្លូវនានាក្នុងភូមិសាស្ដ្រនៅក្រុង-ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក សំថា មេបញ្ជាការកងរាជអាវុធហត្ថក្រុងពោធិ៍សាត់បានឱ្យដឹងថាប្រិតិបត្តិនេះធ្វើឡើងតាមកិច្ចចង្អុលការពីឧត្ដមសេនីយ៍ត្រីខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ក្នុងនោះកម្លាំងយើងធ្វើការដកហូតវត្ថុតាងបានមួយចំនួនដូចជា ខោប៉ារ៉ា អាវប៉ារ៉ា មួកប៉ារ៉ា ស្លាកលេខខ.ម និងឯកសារផ្សេងៗជាច្រើនផងដែរ ។
លោកមេបញ្ជាការក្រុងបន្តទៀតថា កិច្ចការខាងលើនេះយើងនឹងឆ្មក់ធ្វើជាបន្តបន្ទាប់តាមផែនការថ្នាក់លើ ៕
ដោយ៖ ប៉ឹមពិន