តុលាការសម្រេចឃុំខ្លួនចោរលួចកាច់កម៉ូតូយ៉ាងសកម្ម អស់លក្ខត្រឹមប្រពន្ធ័GPS

ចែករំលែក៖

កណ្តាល៖នៅល្ងាចថ្ងៃទី០១ សីហា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរបានសម្រេចចេញដីការឃុំខ្លួនចោរលួច កាច់កម៉ូតូយ៉ាងសកម្ម អស់លក្ខត្រឹមប្រពន្ធ័GPS ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”អំពើរលួច” ដែលប្រព្រឹត្តនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង៣និង០០នាទី  តាមមាត្រា៣៥៣ ,៣៥៦ នៃក្រមព្រហ្មទណ្ឌ។  បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៦(ប្រាំមួយ)ខែ ទៅ០៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០មួយលានរៀ ទៅ៦.០០០.០០០ប្រាំមួយលានរឿល។

ជនត្រូវចោទមានឈ្មោះអេម សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រពាំវែង ឃុំបឹងត្រាញ់ខាងត្បូងស្រុកសំរោងខេត្តតាកែវ មុខរបរមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ជៃ ជឿន ភេទប្រុសអាយុ៤០ឆ្នាំ ទីលំនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ មានឈ្មោះខាងលើបាននាំប្រពន្ធកូនចូលសម្រាក  លុះព្រឹកឡើងម៉ោង៦និង៣០នាទីថ្ងៃខែឆ្នាំកើតហេតុខាងលើជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ម៉ូតូដែលមានភិនភាគខាងលើខ្លួន ក៏បានទាញទូរស័ព្ទដើម្បីឆែក GPS ស្រាប់តែមានសញ្ញាចង្អុលតាមផ្លូវជាតិលេខ៣ ខ្លួនបានហៅមិត្តភ័ក្រ
ម្នាក់ទៀត ហើយក៏បើកឡានតាម រកម៉ូតូតាមសញ្ញាបង្ហាញរបស់GPSនិងបានរាយការណ៍ជូនសមត្ថកិច្ច  ។  ដោយបានកិច្ចសម្របសម្រួលនិងដឹកនាំរបស់លោក ឯក ស៑ុនរស្មីព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្ដាលនិង សាលាដំបូងខេត្តតាកែវ  បានការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការខេត្តកណ្ដាលនិងលោកស្នងការខេត្តតាកែវ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានតាម រុករកស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ចាប់បានជនសង្ស័យ១នាក់ បានរត់គេចខ្លួន មកសំងំនៅក្នុងផ្ទះ ហើយត្រូវបានកងកម្លាំងព័ទ្ធឆែកឆេរ រកចាប់បាន និង រក
ឃើញ ម៉ូតូ១គ្រឿងជារបស់ជនរងគ្រោះ  និងសម្ភារ មួយចំនួនទៀតសម្រាប់ធ្វើសកម្មភាព
លួចម៉ូតូ  ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print