តុលាការ​កំពូល​ ដោះលែង​វៀតណាម​​៨នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ រឿង​លួច​កាប់​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី​

ចែករំលែក៖

ភ្នំពេញ៖​លោកឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល នៅ​ថ្ងៃទី០១​ ខែសីហា បានសម្រេចមុនអង្គសេចក្តីឱ្យបុរសជនជាតិវៀតណាមចំនួន៨ នាក់ដែលចូលមកលួចកាប់ឈើនៅតំបន់ហាមឃាត់កែវសីមាក្នុង ខេត្តមណ្ឌលគីរីនៅក្រៅឃុំ​បណ្តោះអាសន្ន​ ។

ជនជាប់ចោទទាំង៨នាក់ដែលតុលាការកំពូល ឱ្យ​នៅក្រៅឃុំឈ្មោះ វ៉ ថាន់ជុង , ឈ្មោះ ផាង ទីតឹង , ឈ្មោះ វ៉ាង វ៉ាងហ៊ឹង , ឈ្មោះ វ៉ូ វ៉ាងមិន , ឈ្មោះ វៀង ជាងថាំង , ឈ្មោះ វ៉ាង វណ្ណឃីម , ឈ្មោះ វឹន ថាន់សាំង និងឈ្មោះ វឹន វ៉ាងលីន ។

ជនជាតិវៀតណាមទាំង៨នាក់នេះត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទ ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពាក់ព័ន្ធនិងបទល្មើសព្រៃឈើនៅតំបន់ហាមឃាត់កែវសីមាក្នុង ខេត្តមណ្ឌលគីរី ។

កន្លងមកសំណុំរឿងនេះត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញកោះហៅលោក ច្រឹង ចន្ថា អភិបាល រង ខេត្ត មណ្ឌលគីរីឱ្យ ចូល បំភ្លឺ នៅព្រឹក ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ២០១៧ ដើម្បី សាកសួរ ពី ដំណើរ រឿងជនជាតិវៀត ណាម ឆ្លងដែន ខុសច្បាប់ ប្រមូល ដឹក ជញ្ជូន ផល អនុផល ព្រៃឈើ ដោយ គ្មាន លិខិត អនុញ្ញាត របស់ រដ្ឋបាល ព្រៃឈើ ការ នាំ ចេញ ឈើ ទៅ បរទេស ដោយ គ្មាន អាជ្ញាប័ណ្ណ និង មិន ប្តឹង បរិហារបទ ឧក្រិដ្ឋ ឬ មជ្ឈិម ដោយ អ្នក រាជការ សាធារណៈ ។

យ៉ាងហោចណាស់មានមន្ត្រីគ្រាក់ៗនៅខេត្តមណ្ឌលគីរីចំនួនជិត៣០នាក់ត្រូបានកោះហៅអោយចូលតុលាការក្នុងរឿងក្ដីកាប់ឈើនេះ រួមាន អភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលស្រុក មេបញ្ជាការព្រំដែន មេនគរ បាលប៉ុស្តិរដ្ឋបាល និងព្រះរាជអាជ្ញារងខេត្តផងដែរដើម្បីសាកសួរ ។ដំណើរការរឿងក្ដីនេះនៅមិនទាន់បញ្ចប់នៅឡើយទេ ។

សូមរំលឹកថា កាលពីព្រលឹមស្រាងៗ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកង រាជអាវុធហត្ថខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបទីតាំងកាប់ផ្តួលរំលំឈើហ៊ុប នៅតំបន់អូរហ៊ុច និងអូរលៃក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងបទល្មើសជាក់ស្តែង ពីសកម្មភាពជនជាតិ វៀតណាម ដឹកជញ្ជូនឈើឆ្លង ទៅវៀតណាម។ ក្នុងនោះឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ និងចាប់យករថយន្ត៨គ្រឿងរួម ជាមួយ ឈើហ៊ុបជិត១០០កំណាត់។

រឿងក្ដីកាប់ឈើនេះ ត្រូវបានផ្ទេរសមត្ថកិច្ច មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ ដោយសារអ្នកពាក់ព័ន្ធ សុទ្ធតែជាមន្ត្រីធំៗ ក្នុងខេត្តមណ្ឌលគីរី ។

កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ពួកជនជាតិវៀត ណាម៨នាក់ ដែលចូលមកកាប់ឈើខ្មែរ ក្នុងស្រុកកែវសីម៉ានោះ ដាក់ពន្ធនាគារក្នុងម្នាក់ៗ ១៨ខែ និងពិន័យប្រាក់ក្នុងម្នាក់ ៥០លានរៀល បង់ចូលថវិការរដ្ឋ ។ក្នុងសវនាការនេះជនជាតិ វៀតណាមទាំង៨នាក់បានសារភាពថា នៅក្នុងអំឡុងពេល១ឆ្នាំ ដែលពួកគេចូលមកកាប់ឈើក្នុងដីខ្មែរ មានឈើមូលប្រមាណជាង១ ០០០ ឡាន ត្រូវពួកគេកាប់ដឹកចេញទៅប្រទេសវៀត ណាមអស់ហើយ នៅសល់ឈើប្រហែល ១០០ឡានទៀតតែប៉ុណ្ណោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print