ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋមានទីលំនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ សំណូមពរអោយមន្ត្រីជំនាញកែសម្រួលគំនូសទួលចរាចរញ័ររញ្ជួយដាក់កាត់ទទឹងផ្លូវជាតិលេខ១ រួចមក ក្រុមការងារសាធារណៈការស្រុក ខេត្ត និងក្រសួង បានចុះពិនិត្យជាក់ស្តែងនៅតាមទីតាំងនានាក្នុងភូមិសាស្ត្រស្រុក ។
សកម្មភាពក្រុមការងារបច្ចេកទេស សាធារណៈការបានចាប់ផ្តើមកែសម្រួលគំនូសទួលចរាចរតាំងពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មកដលថ្ងៃនេះមានរយៈពេលជិត១០ថ្ងៃហើយ ដោយចាប់ផ្តើមអនុវត្តចេញពីផ្សាគគីរ ឃុំគគីរ ឆ្ពោះទៅគីឡូម៉ែត្រលេខ៤១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
លោកចាន់ វុទ្ធា ប្រធានការិយាល័យសាធារណៈការស្រុកកៀនស្វាយបានអោយដឹងថា ចាប់តាំងពីថ្ងៃដែលក្រុមការងារចុះឈូសឆាយលប់បំបាត់ទួលញ័រញ្ជួយដាក់កាត់ទទឹងផ្លូវជាតិដើម្បីអោយអ្នកបើកបរបន្ថយល្បឿនព្រោះជាតំបន់ទីប្រជុំជន សាលារៀន វត្តអារាម មកដល់ពេលនេះមានរយៈពេញជិត១០ថ្ងៃហើយ ក្រុមការងារសម្រេចបានប្រហែល៤០ភាគរយហើយ ។
មុនដំបូងក្រុមការងារចាប់ផ្តើមលុបបំបាលទួលញ័រញ្ជួនដាក់កាត់គន្លងផ្លូវសម្រាប់រថយន្តបើកបរដោយចាប់អនុវត្តចេញពីគីឡូម៉ែត្រលេខ18+800 ស្ថិតក្នុងឃុំគគីរ ទៅដល់គីឡូម៉ែត្រលេខ41+500 ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វា មានចំងាយផ្លូវជាង២០គីឡូម៉ែត្រ ។ បន្ទាប់ឈូសឆាយទួលញ័រញ្ជួយដែលដាក់កាត់គន្លងផ្លូងសម្រាប់រថយន្តបើកបររួចរាល់ហើយ ក្រុមការងារចាប់ផ្តើមឈូសឆាយទួលញ័រញ្ជួយដាក់កាត់គន្លងផ្លូវសម្រាប់អ្នកជិៈម៉ូតូបើកបរវិញម្តង ។
ជាមួយគ្នានេះដែរសូមអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ មេត្តាយោគយល់ដល់ក្រុមការងារក្នុងពេលកំពុងតែអនុវត្តគ្រោងកែសម្រួលគំនូសទួលចរាចរដែលដាក់កាត់ទទឹងផ្លូវជាតិលេខ១នេះ ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីមន្ត្រីជំនាញក្រសួងសាធារណៈការបានប្រាប់ថា គំនូសទួលសម្រាប់សម្គាល់ការធ្វើចរាចរនៅលើផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយនេះមន្ត្រីជំនាញ មន្ទីរសាធារណៈការខេត្តនិងក្រសួងបានសហការជាមួយនាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់ចរាចរផ្លូវគោក សិក្សាហ្មត់ចត់ណាស់មុននិងសម្រេចដាក់កាត់ទទឹងផ្លូវ ដើម្បីពញ្ញាក់ស្មារតីអ្នកបើកបរកុំអោយបើកលឿនត្រូវបន្ថយល្បឿនព្រោះជាតំបន់ទីប្រជុំជន ។ គំនូសទួលដាក់កាត់ទទឹងផ្លូវជាតិលេខ១នេះមិនមែនចេះតែដាក់នោះទេគឺដាក់ទៅតាមលក្ខណៈបច្ចេកទេសចរាចរផ្លូវគោក ដើម្បីកុំអោយអ្នកបើកបរប្រើប្រាស់ល្បឿនលឿននៅតំបន់ទីប្រជុំជន ។
ដោយសារអ្នកបើកបររថយន្តមួយចំនួនគាត់មិនបន្ថយល្បឿនជាពិសេសអ្នកបើកបររថយន្តធន់ធ្ងន់ បង្កជាសម្លេងញ័រ រញ្ជួញ រំខានដល់ការរស់នៅប្រចាំថ្ងៃ ទើបប្រជាពលរដ្ឋសំណូមពរអោយមន្ត្រីជំនាញជួយកែសម្រួលឡើងវិញ ៕ សណ្តោស
...