សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពល​រដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.៤៤២គ្រួសារ ។ ក្នុងនោះគ្រួសារខ្មែរ-ឥស្លាម ចំនួន ៨៤៧គ្រួសារ ស្មើនឹង ២.៧៦៦នាក់ កំពុងរស់នៅភូមិចំនួន១៦ឃុំចំនួន ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ពិធីចុះសួរសុខទុក្ខ និងនាំអំណោយចែកជូននេះ ធ្វើឡើនៅទីទួលសុវត្ថិភាព ស្ថិតនៅក្នុងភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ៕វណ្ណៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print