ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកូនក្មួយកម្មករជាង១ម៉ឺននាក់នៅរោងចក្រតំបន់លូ៥

ចែករំលែក៖

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៦ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា កម្មករ កម្មការនី ដែលនឹងជួបសំណេះសំណាលជាមួយ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានចំនួន១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលក្នុងនោះមកពីក្រុមហ៊ុនប្រទេសចិនចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅ​កាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទៅលើទីផ្សាក្នុងប្រទេស៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print