ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ សីហានេះ បានជូនដំណឹងថា គិតត្រឹមម៉ោង ៦:៣០ នាទី ព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។ បើប្រៀបធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងដល់កម្រិតអតិបរមាកាលពីថ្ងៃម្សិលមិញ គឺបានស្រកចុះ ០,១៣ ម ៕
![](http://nkdnews.com/wp-content/uploads/2018/08/37996716_1251445941664104_754838887364296704_n.jpg)