តុលាការសម្រេចឃុំខ្លួនបុរសទំនាក់ទំនងស្នេហ៍ាតាមឆាតជាមួយនារី រួមភេទដោយព្រមព្រៀង បានសម្រេចបីដង

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី០១ សីហា ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់មានទំនាក់ទំនងស្នេហ៍ាតាមឆាតទូរសព្ឌ័ទៅនារីម្នាក់ ដោយព្រមព្រៀងគ្នា រួមភេទបានបីដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅ ភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែឧសភា ២០១៨ តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសពី៧(ប្រាំពី)ឆ្នាំ ទៅ១៥(ដប់ប្រាំ) ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ សាក់ ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរយោធា នៅភូមិក្តាន់រយ ឃំុដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល។ ចំណែកជនរងគ្រោះមានឈ្មោះសក្តិ រក្សា ភេទស្រី អាយុ១៦ឆ្នាំមុខរកសិករជនជាតិខ្មែរ នៅភូមិក្តាន់រយឃុំដំណាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នួលបានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនសង្ស័យបានទាក់ទងគ្នាតាមឆាតទៅវិញទៅមកទើបត្រូវគ្នាហើយជនរងគ្រោះបានយល់ព្រមមកផ្ទះជនសង្ស័យហើយរួមភេទជាមួយគ្នានៅផ្ទះក្នុងបន្ទប់ជនសង្ស័យ។ លុះមកដល់ថ្ងៃទី៣១កក្តដា ២០១៨ ទើបដឹងដលអាណាព្យាបាលមកដាក់ពាក្យបណ្តឹង។ តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានបំភ្លឺថាខ្លួនបានឆាតជា១គ្នាទៅវិញទៅមកហើយសុំស្រឡាញ់ខ្លួនហើយសង្ស័យហៅខ្លួនមកផ្ទះដើម្បីយកលុយចាយខ្លួនក៏មកដល់ផ្ទះជនសង្ស័យហុចលុយអោយ១០ដុល្លារួចទាញដៃខ្លួនចូលបន្ទប់រួចចាប់រួមភេទតែម្តង។ហើយខ្លួចបានរួមភេទជា១ជនសង្ស័យបានចំនួន០៣ដងរួចមកហើយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនបានរួមភេទជា១ជនរងគ្រោះបានចំនួន២ដងដោយការព្រមទាំងរៀងខ្លន ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print