រថយន្តក្រឡាប់ ធ្លាយស្រាបៀរកម្ពុជាពេញផ្លូវ​ក្រុងសំរោង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ : រថយន្ដដឹកជញ្ជូននិងចែកចាយស្រាបៀរនៅខេត្តឧត្ដរមានជ័យ បានក្រឡាប់ដេក​នៅកណ្ដាលផ្លូវ ខ្ចាយស្រាបៀរ​ពាសពេញផ្លូវ​ ខណ:ដែលដឹកស្រាបៀរចេញពីស្រុកអន្លង់វែងទៅចែកចាយនៅតាមដេប៉ូនៅក្នុងខេត្ដ។

ហេតុការណ៍បានកើតឡើងនៅវេម៉ោង​២និង២០នាទីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគីឡូម៉ែតលេខ៨៧នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រាល ​ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

អ្នកបើកបរឈ្មោះ ពើត ពាន់​ ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិទួល​គ្រួសឃុំស្រុកអន្លង់វែងបើកបររថ យន្ដដឹកស្រាបៀរ​កម្ពុជាម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរពាក់ស្លាកលេខpp3D,០១០៣ រួមដំណើមានគ្នា៣ នាក់ តែសំណាងល្អដែលមិនបង្ករអោយមានគ្រោះថ្នាក់ដល់អាយុជីវិតរឺកររងរបួស។

សមត្ថកិច្ចបានអោយដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលមកពីមូលហេតុបែកកង់ក្រោយខាងឆ្វេង​ ទើបបណ្ដាលអោយរថយន្ដដែលកំពុងតែផ្ទុកស្រាបៀរធ្ងន់ផងនោះទប់លំនិងមិនបាន​ករក្រឡាប់ផ្ងាជើងកណ្ដាលផ្លូវតែម្ដងទៅ ដោយមិនមានកង្ករអោមានគ្រោះថ្នាក់ដល់អ្នកដ៍ទៃ​ ធ្វើដំណើនៅតាមដងផ្លូវរឺករនាក់នៅក្នុងរថយន្ដនោះឡើយ។

ក្រោយសមត្ថកិច្ចចុះមកធ្វើការត្រួតពិនិត្យរួចករបានប្រគល់ម្ចាស់រថយន្ដវិញ ដើម្បីយកទៅធ្វើការជួស ជុល ៕  ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print