ខេត្តស្ទឹងត្រែង៖ បើតាមប្រភពព័ត៌មានពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់១០,៤៧ម៉ែត្រវិញហើយដែលគ្មានអ្វីបារម្ភទៀតឡើយ ។
ប្រភពបានថ្លែងយ៉ាងដូច្នេះថា៖ «គិតត្រឹមម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ១០,៤៧ម៉ែត្រ គឺទាបជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នវិញហើយ ។ សូមបញ្ជាក់ជូនថា កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ននៅទន្លេមេគង្គខេត្តស្ទឹងត្រែង មានកម្ពស់ ១០,៧០ម៉ែត្រ» ៕
...