មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ១០

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រភពពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ១០ ប្រព័ន្ធ ក្នុងខេត្តកំពង់ធំ ។

ប្រភពបន្តថា ប្រព័ន្ធធារាសាស្ត្រចំនួន១០រួមមាន ៖

១. ប្រព័ន្ធធារាសាស្ត្រ ដំបូកយួន ស្ថិតក្នុងស្រុកបារាយណ៍ ។

២. ប្រព័ន្ធធារាសាស្ត្រ ស្រឡៅ ស្ថិតក្នុងស្រុកបារាយណ៍ ។

៣. ប្រព័ន្ធធារាសាស្ត្រ ហ៊ុន សែន បារាយណ៍ ស្ថិតក្នុងស្រុកបារាយណ៍។

៤. ប្រព័ន្ធធារាសាស្ត្រ បឹងត្បូង ស្ថិតក្នុងស្រុកបារាយណ៍ ។

៥. ប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនីត ស្ថិតក្នុងស្រុកសន្ទុក ។

៦. ប្រព័ន្ធធារាសាស្ត្រ អូរអន្សាល ស្ថិតក្នុងស្រុកកំពង់ស្វាយ ។

៧. ប្រព័ន្ធធារាសាស្ត្រ អូរអ្នកតាកែ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ។

៨. ប្រព័ន្ធធារាសាស្ត្រ ក្រហម ក ស្ថិតក្នុងស្រុកសណ្តាន់ ។

៩. ប្រព័ន្ធធារាសាស្រ្ត បឹងខ្វែក ស្ថិតក្នុងស្រុកសណ្តាន់ ។

១០. ប្រព័ន្ធធារាសាស្រ្ត អូរត្នោត នៅស្រុកសណ្តាន់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print