ចាប់ខ្លួន​មុខសញ្ញា​ចោ​ប្លន់​ម៉ូតូ​ម្នាក់​នៅ​កៀនស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល​៖​ មុខសញ្ញា​ចោ​ប្លន់​ម៉ូតូ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ព័ទ្ធ​ចាប់ខ្លួន​បាន​ទាំង​យប់​ ចំណែក​បក្ខពួក​វា​ម្នាក់​ ទៀត​លោត​ចូល​ក្នុង​បឹង​គេចខ្លួន​បាត់​ទោះបីជា​មាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព័ទ្ធ​ក៍​ចាប់​អត់​បាន​ដែរ​ដោយសារ​យប់​ង​ងិ​ត​ ។​

IMG-20151120-WA0020

​ករណី​ចាប់​មុខសញ្ញា​ប្លន់​ ម៉ូតូ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោ​១០,៣០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​អ្នកគ្រូ​បង្រៀន​ម្នាក់​មិន​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៨,៤០​នាទី​យប់​ថ្ងៃ​ទី​១៩​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ជា​ សុ​ខាន់​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុ​យ​ហ្សុ​យ​គី​ ឡេ​ត​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FD-4185​ ។​

​ចំណែក​ជនសង្ស័យ​ មានឈ្មោះ​ជួង​ កុសល​មុនី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​ស្រស់​ សង្កាត​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ និង​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​មានឈ្មោះ​សូ​ លី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

​លោក​អ៊ុ​ង​ ស៊ី​ឡាក់​ នាយ​ ប៉ុស្តិ៍​នគរបាល​ដីឥដ្ឋ​បានអោយ​ដឹង​ថា​ មុន​ពេល​ក្រុម​ជន​ សង្ស័យ​ធ្វើ​សកម្មភាព​ នារី​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ចេញ​មក​ពី​បង្រៀន​គួរ​ក្រៅ​ម៉ោង​សំដៅ​ទៅ​ផ្ទះ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​កៀនស្វាយ​ ។​ ចំណែក​ជនសង្ស័យ​ ទាំង​២​នាក់​ជិះ​ម៉ូតូ​កញ្ចាស់​១​គ្រឿង​ឌុ​ប​គ្នា​តាម​នារី​រង​គ្រោះ​ពីក្រោយ​ ។​ មក​ដល់​កន្លែង​ ស្ងាត់​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​នារី​រង​គ្រោះ​បណ្តាល​អោយ​ដួល​ រួច​ហើយ​ ជនសង្ស័យ​ម្នាក់​បាន​ស្ទុះ​ទៅ​យក​ម៉ូតូ​ហើយ​ដាល់​នារី​រង​គ្រោះ​ចំ​មុខ​២​ដៃ​ឡើង​ប៉ោង​ ។​ គ្រានោះ​នារី​រង​គ្រោះ​បាន​ស្រែក​អោយ​អ្នក​ភូមិ​ជួយ​អន្តរាគមន៍​ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ ផ្តល់​ពត៍​មាន​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្ត​ថា​ ពេល​ប្រជាពលរដ្ឋ​កិច្ច​ដេញចាប់​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់​ចូល​ទៅ​ក្នុងផ្ទះ​អ្នក​ភូមិ​ទើប​ចាប់ខ្លួន​បាន​ ដោយឡែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​បាន​រត់​ចូល​ព្រៃ​បឹង​ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​និង​ សមត្ថកិច្ច​រុករក​ដែរ​តែ​មិនឃើញ​ឡើយ​ ណាមួយ​យប់​ង​ងិ​ត​ ទៀត​ ទើប​ធ្វើ​អោយ​ជន​ សង្ស័យ​រត់គេច​ខ្លួន​រួច​ ។​ ក្នុង​ការ​ដេញចាប់​មុខ​ប្លន់​នេះ​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​របស់​ជនសង្ស័យ​មួយ​គ្រឿង​ម៉ក​ញ្ចា​ស់​១​គ្រឿង​ ម៉ាក​ សង់​កូរ៉េ​ ផ្លើស​ អត់​ស្លាក​លេខ​ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក៍​ដកហូត​បាន​មក​វិញ​ដែរ​ ។​

​លោក​វង​ សែ​ អធិការរង​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុ​កៀនស្វាយ​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​រួម​ជាមួយ​ម៉ូតូ​ដែល​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព​ត្រូវ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ ដើរ​តាម​ច្បាប់​ជនសង្ស័យ​ជាប់​ពី​បទ​ “​ លួច​មាន​ស្ថាន​ទម្ងន់​ “​ ពាក្យ​សាមញ្ញ​ហៅ​ថា​ ប្លន់​ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​រង​ចាំ​ការ​សម្រេច​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ទើប​សមត្ថកិច្ច​ហ៊ាន​ប្រគល់​អោយ​ម្ចាស់​វិញ​ ៕​

juh (4)juh (2)juh (1)juh (6)juhjuh (7)

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print