ប៉ូលិស​ចិន​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​រួម​ទាំង​ស្ដ្រី​និង​កុមារ​នៅ​តំបន់​ស៊ី​ន​ជាំ​ង​

ចែករំលែក៖

​សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ បាន​ផ្សាយ​ថា​ កម្លាំង​សន្ដិសុខ​ ចិន​បាន​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​នៅ​ក្នុង​តំបន់​ស្វយ័ត​ស៊ី​ន​ជាំ​ង​ដែល​មាន​ស្ដ្រី​និង​កុមារ​ផង​ដែរ​ ។​

sewe (3)

​មនុស្ស​១៧​នាក់​ដែល​រង​ការ​បាញ់​ សម្លាប់​នោះ​រង​ការ​ចោទប្រកាន់​ពី​បទ​វាយ​ ប្រហារ​ទៅ​លើ​ទីតាំង​អណ្ដូងរ៉ែ​ធ្យូងថ្ម​ Sogan​ ស្ថិត​នៅ​តំបន់​ Aksu​ ខេត្ដ​ស៊ី​ន​ ជាំ​ង​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ សម្លាប់​ មនុស្ស​ជាង​៥០​នាក់​។​ ក្នុង​ចំណោម​ជន​ ជាប់ចោទ​មាន​អ្នក​វាយប្រហារ​ដោយ​ កាំបិត​ដេញ​កាប់​ពលករ​ចំណាកស្រុក​ ជនជាតិ​ហាន​ផង​ដែរ​ ។​

​តាម​ការ​ប្រកាស​របស់​ប៉ូលិស​ស៊ី​ន​ ជាំ​ង​បានឱ្យ​ដឹង​ថា​ក្នុង​ចំណោម​មនុស្ស​ ១៧​នាក់​ដែល​បាន​សម្លាប់​នោះ​គឺជា​ជន​ ល្មើស​ទាំងអស់​ក្នុង​នោះ​មាន​បុរស​៣​នាក់​ដែល​ជា​មេខ្លោង​ក្រៅពី​នេះ​គឺជា​សមាជិក​ នៅ​ក្នុង​គ្រួសារ​របស់​ពួក​គេ​។​ នៅ​ពេល​ ដែល​សារព័ត៌មាន​រ៉​យ​ទ័​រ​ព្យាយាម​សុំ​ការ​ បំភ្លឺ​ពី​ប៉ូលិស​ក្នុង​តំបន់​ស៊ី​ន​ជាំ​ង​ តែ​មិន​ ទទួល​បានការ​ឆ្លើយ​តប​នោះ​ឡើយ​ ។​

​ប៉ូលិស​ម្នាក់​ឈ្មោះ​ Ghalip​ memethe​ បានឱ្យ​ដឹង​ថា​ មិត្ដ​រួម​ក្រុម​របស់ខ្ញុំ​ដែល​ ចូលរួម​ក្នុង​សកម្មភាព​វាយប្រហារ​ខាង​ លើ​បាន​និយាយ​ឱ្យ​ខ្ញុំ​ដឹង​ថា​ កម្លាំង​ទាហាន​ បាន​ដាក់​រំសេវ​ផ្ទុះ​នៅ​ក្នុង​រូងភ្នំ​ដែល​មនុស្ស​ ទាំង​១៧​នាក់​ខាងលើ​បាន​រត់គេច​ពួន​នៅ​ទីនោះ​។​ ទាំងនោះ​គឺជា​មូលហេតុ​ដែល​ ក្រុម​សន្ដិសុខ​ត្រូវ​សម្លាប់​មនុស្ស​ជា​ច្រើន​ ក្នុង​ពេល​តែ​មួយ​រួម​ទាំង​កុមារ​ផង​ដែរ​ ។​ ក្រោយ​ការ​បំផ្ទុះ​រួច​គេ​បាន​រក​ឃើញ​សាក​ សព​១៧​នាក់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ ដែល​ជា​អ្នកមាន​សិទ្ធិ​ក្នុង​ការ​បំភ្លឺ​ឬ​ឆ្លើយ​តប​ទៅ​នឹង​បទ​សម្ភាសន៍​របស់​បណ្ដាញ​ ព័ត៌មាន​បរទេស​ថា​ លោក​មិន​បានដឹង​ពី​ រឿងរ៉ាវ​ខាងលើ​នោះ​ឡើយ​ ។​

​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​ ដែល​បាន​ចាក​ចេញពី​តំបន់​ស៊ី​ន​ជាំ​ង​ទៅ​រស់នៅ​បរទេស​បានឱ្យ​ដឹង​ថា​រដ្ឋាភិបាល​ចិន​បាន​គ្រប់គ្រង​យ៉ាង​តឹងតែង​ទៅ​លើ​ សាសនា​និង​វិ​ប្ប​ធម៌​របស់​ជនជាតិ​អ៊ុយ​ហ្គ័​រ​ម្ចាស់​ស្រុក​ ។​ ក្នុង​ពេល​នោះរ​ដ្ឋា​ភិ​ បាល​ទីក្រុង​ប៉េ​កាំ​ង​បាន​និយាយ​ថា​ កម្លាំង​ ទាហាន​នៅ​ទីនោះ​កំពុង​តែ​ធ្វើសង្គ្រាម​ ប្រឆាំង​នឹង​ក្រុម​អ៊ិ​ា​ស្លា​ម​ជ្រុលនិយម​ដែល​បាន​បង្ក​អសន្ដិសុខ​ក្នុង​សង្គម​ ៕​

sewe (2)

...

ប្រែសម្រួល៖ ម៉ែវ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print