ទឹកទន្លេមេគង្គខេត្តក្រចេះបន្តស្រកចុះមកនៅត្រឹមកម្ពស់ ២១,៧២ ម៉ែត្រ

ចែករំលែក៖

ខេត្តក្រចេះ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម​បានបញ្ជាក់ថា ទឹកទន្លេមេគង្គខេត្តក្រចេះបានបន្តស្រកចុះមកនៅត្រឹមកម្ពស់២១,៧២ម៉ែត្រហើយ ។

ប្រភពបានឲ្យដឹងយ៉ាងដូច្នេះថា៖ គិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានបន្តស្រកចុះមកនៅក្នុងកម្ពស់ ២១,៧២ ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២ ម៉ែត្រ) ។

សូមជម្រាបផងដែរថា នៅម៉ោង ៧ ព្រឹកថ្ងៃទី ០២ ម្សិលមិញនេះ ទឹកទន្លេមេគង្គខេត្តក្រចេះ បានកើនឡើងអតិបរមាដល់កម្ពស់ ២១,៨២ ម៉ែត្រ រួចក៏បានចាប់ផ្តើមស្រកចុះវិញ មកនៅក្នុងកម្ពស់ ២១,៧៩ ម៉ែត្រ នៅវេលាល្ងាចថ្ងៃដដែល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print