ពិតជាលើសពេកហើយបើករថយន្តបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវថែមទាំងដកកាំភ្លើងវាយជនរងគ្រោះអោយរងរបួសទៀត

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាលើសពេកហើយបុរសម្នាក់ស្រវឹងស្រាជោគជាំបើករថយន្តកាមរីបាឡែន ទៅបុករទេះលក់ប្រហិត ហើយមិនឈប់ទទួលខុសត្រូវ បែជាបើករថយន្តរត់គេចរហូតមកដល់ក្លោងទ្វារវត្តសំរោងអណ្តែតទើបឈប់ហើយក៍មានបុរសម្នាក់ទៀតជាមន្ត្រីយោធាឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485 មកដល់បានដកកាំភ្លើងវាយជនរងគ្រោះដែលជាអ្នកលក់ប្រហិតនោះបណ្តាលអោយរបួសថែមទៀត។
ករណីនេះបានកើតឡើងពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នៅមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង កែងផ្លូវហាណូយ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នកឃើញហេតុបានអោយដឹងថាក្រោយពីអ្នកបើកបររថយន្តកាមេីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា ទៅបុករទះលក់ប្រហិតរួចម្ចាស់រថយន្តបានព្យាយាមបើករត់លុះមកដល់ចំណុចខាងលើជនរងគ្រោះបានដេញតាម ស្រែកឲ្យគេជួយឃាត់បាន តែត្រូវបានភាគីខាងរថយន្តបង្ក ហៅបក្ខពួកជាមន្រ្តីយោធា ពាក់សក្តិ៤កន្លះ បើករថយន្តព្រុសមកដល់ក៍ កើតជាប្រទូស្តរ៉ាយគ្នា ឈានដល់មន្រ្តីយោធារូបនោះ យកកាំភ្លើងខ្លីមកវាយចំសៀតថ្កាជនរងគ្រោះបណ្តាលឲ្យបែកហូរឈាម សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ ។

ដោយឡែកអ្នកបើកបររថយន្តទាំង២វិញបាននិយាយមូលហេតុដែលគាត់វាយជនរងគ្រោះនោះមកខឹងរឿងជនរងគ្រោះយកដុំថ្មមកគប់កញ្ចក់រថយន្តរបស់គាត់។
ជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតតាមរទេះ ស្នាក់នៅ ផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវស្រុកកំពង់លាវ ខេត្តព្រៃវែង ។

ចំណែកជនបង្កគ្រោះថ្នាក់ចរាចរណ៍ មិនស្គាល់ឈ្មោះ បើកបររថយន្តកាមេីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 4119 ។ រីឯជនបង្កដកកាំភ្លើងវាយលើជនរងគ្រោះ ជាមន្រ្តីយោធា មានឋានន្តរសក្តិ វរសេនីយ៍ទោ បើកបររថយន្តព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-6485 ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់ជនបង្កទាំង២នាក់នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខចំណែកកជនរងគ្រោះត្រូវបងប្អូននាំទៅព្យាបាលនៅមន្ទីពេទ្យ ៕ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print