ម៉ាឡេស៊ី៖ នៅ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០និង៤៨នាទីព្រឹក ម៉ោងនៅប្រទេស Malaysia សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញមកដល់ទីក្រុង (Kuala Lumpur, Malaysia) ប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនលើកទី២៧ (27th ASEAN Summit and Related Summits) ចាប់ពីថ្ងៃទី២០-២២ ខែ វិច្ឆិកា ឆ្នាំ២០១៥ ស្អែកនេះ ៕