ស្ត្រីជនជាតិភាគតិចម្នាក់ស្លាប់ដោយសារកាំភ្លើងកែច្នៃប្តីរបស់ខ្លួនរាលកៃ

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីជនជាតិភាគតិចម្នាក់បានស្លាប់ដោយសារកាំភ្លើងកែច្នៃរបស់ប្តីរាលកៃ ។ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង១០យប់ស្ថិតនៅខ្ទមចំាចំការក្នុងភូមិ ចាអ៊ុងកៅ ឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី ។

received_918597814883137

ក្រោយពីកើតហេតុនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥វេលាម៉ោង២រសៀល ទើបសមត្ថកិច្ចបានដឹងតាមរយៈលោកមេភូមិទូរស័ព្ទប្រាប់ ហើយសមត្ថកិច្ចប៉ូលិសស្រុកអូរជុំ និងឃុំចាអ៊ុងបានចុះទៅត្រួតពិនិត្យសាកសពស្ត្រីរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សំ បិប អាយុ១៩ឆ្នាំ ជនជាតិទំពួន និងប្តីឈ្មោះអឿន ស្វេក អាយុ២៩ឆ្នាំ ជនជាតិគ្រឹង មានមុខរបរកសិករ និងមានកូន២នាក់ស្រី១ ប្រុស១ កូនបងអាយុ២ឆ្នាំ កូនប្អូនអាយុ៨ខែ តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចបានឲ្យសារពត៌មានដឹងថា ស្ត្រីជាប្រពន្ធបានត្រូវគ្រាប់កាំភ្លើងកែច្នៃ១គ្រាប់ចំកំប៉េះគូទខាងស្តាំធ្លាយទៅផ្លោកនោមបានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានបន្តទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីមកសាកសួរនៅប៉ុស្តិ៍នគបាលឃុំចាអ៊ុង ។ បុរសជាប្តីបានសារភាពប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់ និងប្រពន្ធ កូន២នាក់ទៀតមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ពេលមើលចប់នៅម៉ោង១០យប់នាំគ្នាត្រឡប់មកដល់ផ្ទះដេក បុរសជាប្តីបានរៀបចំចងមុង ហើយកាំភ្លើងកែច្នៃបានពាក់នៅជញ្ចាំងចុងជើង ពេលប្តីតោងមុង ក៏ធ្លាក់កាំភ្លើងកែច្នៃមកជាមួយ បណ្តាលឲ្យផ្ទុះត្រូវស្ត្រីជាប្រពន្ធស្លាប់ភ្លាមៗតែម្តង ហើយកាំភ្លើងកែច្នៃនេះបុរសជាប្តីបានកែច្នៃធ្វើដោយខ្លួនឯង ។

សមត្ថកិច្ចបានត្រួតពិនិត្យលើកាំភ្លើងកែច្នៃ នេះបានប្រើប្រាស់គ្រាប់រំសេវ(ឈើគូស)យកមកកៃច្នៃធ្វើជាគ្រាប់កាំភ្លើងបាញ់សត្វ។

តាមប្រភពពត៌មានពីលោកងួន គឿន ស្នងការនគបាលខេត្ត បានឲ្យដឹងថាបុរសជាប្តីបានសមត្ថកិច្ចឃាត់ខ្លួន តែពេលនេះដោយមានការឯកភាពពីលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តរតនគិរី បានដោះលែងបុរសជាប្តីបណ្តោះអាសន្នអោយទៅធ្វើបុណ្យសពប្រពន្ធរបស់ខ្លួនសិន និងថែទាំកូនតូចចំនួន២នាក់ ចាំដល់ថ្ងៃបើកសវនាការ ទើបអោយសមត្ថកិច្ចនាំខ្លួនបុរសជាប្តីយកមកតុលាការចាត់ការតាមនិតិវិធីច្បាប់ ។

ដោយឡែកលោកជា សុភ័ក្ត្រ អ្នកសារពត៌មានសុំការបំភ្លឺទាក់ទងបញ្ហនឹងរឿងរាលកៃកំាភ្លើងបណ្តាលឲ្យស្លាប់ប្រពន្ធនោះ លោកបានឲ្យដឹងថា ពេលនេះលោកកំពុងជាប់រវល់បើកសវនាការមិនទាន់បំភ្លឺបានទេ។

លោកពៀន សុវណ្ណ នាយប៉ុស្តិ៍ឃុំចាអ៊ុង បានអោយដឹងថា តំបន់កើតហេតុជាភូមិសាស្ត្រដាច់ស្រយាល គ្មានប្រព័ន្ធទូរស័ព្ទទាក់ទងគ្នាបាននោះទេហើយផ្លូវក៏ពិបាកធ្វើដំណើរទៀត ជាក់ស្តែងប្រជាពលរដ្ឋគ្រូសារខាងលើរងគ្រោះដោយកាំភ្លើងរាលកៃត្រូវប្រពន្ធស្លាប់នោះ សមត្ថកិច្ចទម្រាំបានដឹងរឿង គឺគ្រោះថ្នាក់យប់ថ្ងៃទី១៨ រហូតដល់ថ្ងៃទី១៩ ម៉ោង២រសៀល ខែវិច្ឆិកា ទើបសមត្ថកិច្ចបានដឹង។

សមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋានគរបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋសូមកុំប្រើប្រាស់កាំភ្លើងកៃច្នៃយកទៅបាញ់សត្វព្រៃនាំអោយគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ ទី១ប្រើប្រាស់អាវុធខុសច្បាប់ ទី២បរបាញ់សត្វព្រៃខុសច្បាប់ សុទ្ធតែមានទោសទាំងអស់ហ្នឹង ៕

received_918598971549688

...

ដោយ៖ សាវុទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print