រយៈពេល១យប់សមត្ថកិច្ចចាប់បានម៉ូតូកែឆ្នៃដាក់ស៊ីម៉ាំងបំពងសំឡេងបាន១៣គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមក្មេងស្ទាវជិះម៉ូតូប្រើបំពង់ស៊ីម៉ាំងធំ បង្ករឲ្យឮសំលេងខ្លាំងៗ នាំឲ្យរំខានដល់ប្រប្រជាពលរដ្ន ដែលកំពុងតែសម្រាន្តលង់លក់នៅពេលយប់ ត្រូវបានមន្ត្រីចរាចរណ៍ ខេត្តសៀមរាប ឃាត់ទុកបានជាង១០គ្រឿងក្នុងរយៈពេលតែមួយយប់ ។

មន្ត្រីចរាចណ៍បានឲ្យដឹងថា ដោយមានការសំណូមពររបស់ប្រជាពលរដ្ឋ និងមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ឯក ជិម សុវណ្ណនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានដឹកនាំកំលាំងផ្ទាល់ ចុះដាក់គោលដៅ ត្រួតពិនិត្យ និងចាប់ដកហូត ម៉ូតូដាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស ដែលធ្វើឲ្យ មានសម្លេងខ្លាំង រំខាន ដល់អ្នកដទៃនៅពេលយប់ហើយ តម្រូវឲ្យ ម្ចាស់ម៉ូតូ យករបស់ដើម [របស់ហ្សីន ] មកប្តូរនៅមុខសមត្ថកិច្ច ទើបប្រគល់ម៉ូតូឲ្យវិញ ។

លោកវរសេនីយ៍ឯក ជិម សុវណ្ណ បានប្រាប់ក្នុងកិច្ចសម្ភាសន៍នាព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ថា ការចុះចាប់នេះនឹងធ្វើដូចភ្លៀងរលឹម ដោយយោងតាមការណែនាំ របស់លោកឧត្តមសេនីយ៍ស្នងការខេត្ត លោកថានៅយប់មិញ ចាប់បានម៉ូតូដាក់បំពង់ស៊ីមាំងខុសបច្ចេកទេស បានចំនួន១៣គ្រឿង ។

ជាមួយគ្នានេះនគបាលចរាចរណ៍ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលកំពុងប្រើប្រាស់ ម៉ូតូស៊ីមាំងកែច្នៃ សូមកែសម្រួលឡើងវិញ ជៀសវាង ខាតបង់ថវិកា និងពេលវេលាឥតប្រយោជន៍ ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print