ឪពុកម្តាយរវល់បោកខោអាវធ្វេសប្រហែសភ្លេចខ្លួនកូនតូចដើរចុះទន្លេលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ÷ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈដែលម្តាយរវល់បោកខោអាវភ្លេចខ្លួនកូនដើរចុះទឹកមិនដឹង។

ហេតុការណ៍ក្មេងដើចុះទឹកលង់ស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១២.៤៥នាទី ថ្ងៃព្រហស្បតិ៍ ៦ រោចខែទុតិយាសាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ត្រង់ចំនុចភូមិឥន្ទជ័យឃុំបឹងចារស្រុកសំបូរ ខេត្តក្រចេះ។

តាមប្រភពបានឱ្យដឹងថាក្មេងរងគ្រោះលង់ទឹកស្លាប់នោះ ឈ្មោះសឹត សិញ ភេទប្រុសអាយុ២ឆ្នាំជនជាតិខ្មែរហើយឪពុកឈ្មោះ​ស ស៊ើន នឹងម្ដាយឈ្មោះ ទែន ឡារស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាបានជាក្មេងនេះលង់ទឹកស្លាប់នោះមូលហេតុឪពុកម្ដាយរវល់បោកខោអាវហើយស្រាប់តែកូនដើរចុះទៅលេងទឹកទន្លេក្បែរផ្ទះដោយមិនបានដឹងក៏បណ្ដាលអោយលង់ទឹកស្លាប់ តែម្តង ។
ហើយសពក្មេងរងគ្រោះនោះត្រូវបានរកឃើញនៅ វេលាម៉ោង ១១-៣០នាទី ថ្ងៃសុក្រ៧រោចខែទុតិយា សាឍឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ទើបរកឃើញដោយសាកសពបានអណ្ដែតផុសឡើង នៅក្បែកន្លែងកើតហេតុ ។

ឪពុកម្តាយសាច់ញ្ញាតិបានត្រឹមយំសោកសង្រេងអាឡោះអាល័យកូនជាទីស្រឡាញ់និងបានធ្វើបុណ្យឧទឹសកុសល្យតាមប្រពៃណីប៉ុណ្ណោះ ៕ ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print