ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណះកំពង់ជិះម៉ូតូបត់ឆ្លងផ្លូវហើយត្រូវរថយន្តធុនធំបើកបុក។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០១៨នៅលើផ្លូវណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
អ្នកឃើញហេតុការបានអដឹងថានៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកលេខព្រៃវែង1J 6721បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានបត់ឆ្វេងក្នុងបំណងឆ្លងផ្លូវពេលឆ្លងបានពាក់កណ្តាលស្រាប់តែមានរយន្តមួយគ្រឿម៉ាកហុីយ៉ាន់ដាយប្រភេទធុនធំដឹកដែកពាក់ស្លាកកំពង់ចាម3A.6929 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរពីនាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនហើយជាន់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកម៉ូតូដែលបើកឆ្លងផ្លូវនោះពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូដួលរងរបួសធ្ងន់ម៉ូតូចូលក្រោមរថយន្តតែម្តង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្តសាម៊ុយទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះដោយឡែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយ៖ តុង សីហា