ពលករខ្មែរម្នាក់និងជនជាតិថៃម្នាក់បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ ៖​ មនុស្ស២នាក់ម្នាក់ជាពលករខ្មែរនិងម្នាក់ទៀតជនជាតិថៃបានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងប្រទេសថៃខណៈដែលភាគីម៉ូតូដែលជាជនជាតិថៃ បានបើកបរក្នុងល្បឿនលឿនទៅបុកជាមួយនិងពលករខ្មែរ ដែលកំពុងជិះកង់មិនដឹងខ្លួន ។

យោងតាមរបាយការណ៍ដែលទទួលបានពីភាគីថៃបានអោយដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៤៥ នាទី យប់ ថ្ងៃទី ៤  ខែសីហាឆ្នាំ២០១៨ លើកំណាត់ផ្លូវ សុខសុវត្ថិ  ទល់មុខមន្ទីរពេទ្យ ប៉ៅឡូព្រះប្រាក់ដែងក្នុងឃុំ ប៉ាកខ្លងបាងប្លាកុត  ស្រុកព្រះសមុទ្រចេតីយ៍ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ។

របាយការណ៍មិនបានបញ្ជាក់ថា ការធ្វើដំណើររបស់ភាគីទាំងពីរ  ក្នុងទិសដៅពីណាទៅណានោះឡើយ ដោយគ្រាន់តែបញ្ជាក់ថានៅកន្លែងកើតហេតុគេឃើញមានពលករខ្មែរម្នាក់ដែលជិះកង់បានដេកស្លាប់នៅកណ្តាលទ្រូងផ្លូវដែលមានឈ្មោះ ពេជ្រ សុីណា ភេទប្រុសអាយុ៣៩ឆ្នាំ  ។

នៅចម្ងាយប្រមាណជាង ១០០ ម៉ែត្រ គេសង្គេតឃើញមានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា R3  រមូរជាប់ជាមួយនិងកង់មួយគ្រឿង ដោយនៅក្បែនោះមានជនជាតិថៃម្នាក់ឈ្មោះ វ៉ន វុធ  ភេទប្រុស  អាយុ១៩ឆ្នាំ  រងរបួសធ្ងន់  ដោយដាច់ ក ជើងស្តាំម្ខាង ដោយភ្លាមៗនោះដែរ  សមត្ថកិច្ចបានបញ្ជូនចូលទៅក្នុងមន្ទីរពេទ្យដែលនៅក្បែ ប៉ុន្តែអកុសលពួកគេក៏បានស្លាប់នៅពេលនោះដែរ។

សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកជិះម៉ូតូជាជនជាតិថៃអាចបើកបរក្នុងល្បឿនលឿនហួសកំណត់ ។

បច្ចុប្បន្នសពពលករខ្មែរ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីបញ្ជូនទៅកាន់ស្រុកកំណើតវិញ ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print