ខេត្តសៀមរាប ៖ ឃាតកបានចូលអារ.កសម្លាប់បុរសចំណាស់ម្នាក់ដល់ក្នុងផ្ទះ ដែលសមត្ថកិច្ចសង្ស័យថា អាចបណ្ដាលមកពីរឿងគំនុំពេលអំឡុងផឹកស៊ី ។
ហេតុការណ៍ភ្ញាក់ផ្អើលចំពោះករណីឃាតកម្មខាងលើ នៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី០៥ ខែសីហា ភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ច អះអាងថា ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុ។ ជនរងគ្រោះរស់នៅម្នាក់ឯងព្រោះប្រពន្ធនិងកូនទៅធ្វើកម្មករនៅប្រទេសថៃ។
ឃាតកអាចជាអ្នកនៅជិតខាងគ្នា ហើយដំណើរសាច់រឿងទំនាស់អាចបណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា។
ករណីឃាតកម្ម ដ៏សាហាវនៅស្រុកសូទ្រនិគម នេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ចេស្តា
...