សង្ស័យ​រឿង​គំនុំ​ ឈានដល់​ចូល​អារក​សម្លាប់​បុរស​ម្នាក់​ដល់​ក្នុង​ផ្ទះ​

ចែករំលែក៖

ខេត្តសៀមរាប ៖ ឃាតក​បាន​ចូល​អារ​.ក​សម្លាប់​បុរស​ចំណាស់​ម្នាក់​ដល់​ក្នុង​ផ្ទះ​ ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ អាច​បណ្ដាល​មក​ពី​រឿង​គំនុំ​ពេល​អំឡុង​ផឹកស៊ី​ ។

ហេតុការណ៍ភ្ញាក់ផ្អើលចំពោះករណីឃាតកម្មខាងលើ នៅវេលាម៉ោង២០និង២០នាទី ថ្ងៃទី០៥ ខែសីហា ភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ច​ អះអាង​ថា​ ជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុ​។ ជនរងគ្រោះរស់នៅម្នាក់ឯងព្រោះប្រពន្ធនិងកូនទៅធ្វើកម្មករនៅប្រទេសថៃ។

ឃាតក​អាចជាអ្នកនៅជិតខាងគ្នា​ ហើយដំណើរសាច់រឿងទំនាស់អាចបណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា។

ករណីឃាតកម្ម ដ៏សាហាវនៅស្រុកសូទ្រនិគម នេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនល្មើស​យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print