ពលរដ្ឋ​ជាង​១​រយ​គ្រួសារ​នៅ​ស្រុក​អង្គរបុរី​លើកគ្នា​តវ៉ា​សុំ​រក្សា​ទុក​សម្រាស់​ត្រី​

ចែករំលែក៖

​ខេត្ដតាកែវ​៖​ ក្រុម​អ្នកនេសាទ​ជា​ លក្ខណៈ​គ្រួសារ​យ៉ាង​ហោច​ណាស់​ជាង​ ១​រយ​គ្រួសារ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ បាន​លើកគ្នា​ទៅ​តវ៉ា​ នៅ​ខាង​មុខ​សាលាស្រុក​អង្គរបុរី​ដើម្បី​ ស្នើ​សុំ​រក្សា​ទុក​សម្រាស់​ឱ្យ​ត្រី​ជ្រក​របស់​ពួក​គាត់​ ។​

sew-167

​ក្រុម​អ្នក​តវ៉ា​ទាំងនោះ​បាន​លើក​ឡើង​ថា​ សម្រាស់​របស់​ពួក​គាត់​មាន​មែក​ ឈើ​ត្រឹម​២០-៣០​មែក​ គ្រាន់​ឱ្យ​ត្រី​ជ្រក​ ដើម្បី​នេសាទ​យក​មក​ធ្វើ​ប្រហុក​-​ផ្អក​ ចិញ្ចឹម​ជីវភាព​គ្រួសារ​ ។​ ប៉ុន្ដែ​ជា​ញយ​ដង​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​រុះរើ​គ្មាន​សល់​ ។​ ពួក​ គាត់​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ចំណែក​ ជនជាតិ​វៀតណាម​វិញ​ត្រូវ​បាន​លោក​ ឈឹ​ម​ ប៊ុ​ន​ថន​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​ អង្គរបុរី​លក់​ដាយ​ត្រី​-​បង្កង​ឱ្យ​ នៅ​ចំណុច​ ស្ទឹង​សណ្ដែក​ ក្នុង​ឃុំ​អង្គរបុរី​ ស្រុក​អង្គរ​ បុរី​ ក្នុង​តម្លៃ​៣​ពាន់​ដុល្លារ​ ហើយ​បាន​ បើកដៃ​ឱ្យ​ពួក​គេ​នេសាទ​ដោយ​សេរី​ ។​

​ក្នុង​ស្ថានភាព​បែប​នេះ​គេ​ឃើញ​ លោក​ ឌឹ​ម​ គឹ​ម​សាន្ដ​ អភិបាលស្រុក​ អង្គរបុរី​ចាក់សោ​ទ្វារ​បន្ទប់​រួច​គេច​ ចេញ​ភ្លាមៗ​ ។​

​ទាក់ទង​ការ​ចោទប្រកាន់​ខាងលើ​ លោក​ ឈឹ​ម​ ប៊ុ​ន​ថន​ នាយ​ផ្នែក​រដ្ឋបាល​ ជលផល​អង្គរបុរី​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ ។​ ប៉ុន្ដែ​យ៉ាងណា​ក៏​ដោយ​លោក​ឡាយ​ វណ្ណៈ​ អភិបាល​ខេត្ដតាកែវ​បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​គួរ​ទៅ​ធ្វើការ​តវ៉ា​ នៅ​ស្នាក់​ការ​ជលផល​ទើបត្រូវ​ ។​

​ប្រជាពលរដ្ឋ​និយាយ​ថា​ សម្រាស់​ តូចតាច​នេះ​គ្រាន់​នឹង​បាន​ត្រី​សម្រាប់​ធ្វើ​ ប្រហុក​ ផ្អក​ ហើយ​មិន​ប៉ះពាល់​ ដល់​ពូជ​ ត្រី​នោះ​ទេ​ ។​ ប្រជាពលរដ្ឋ​ទាំងនោះ​ស្នើ​ឱ្យ​ អាជ្ញាធរ​ស្រុក​-​ខណ្ឌ​ និង​រដ្ឋបាល​ជលផល​ មេត្ដា​អនុគ្រោះ​ឱ្យ​ពួក​គាត់​បាន​ដាក់​ សម្រាស់​នោះ​ផង​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print