នគរបាលក្រសួងមហាផ្ទៃធ្វើសន្និសីទសារព័ត៌មាន ក្រោយពីបង្ក្រាបផលិតផលក្លែងក្លាយ៨៨តោន

ចែករំលែក៖

ភ្នំពេញ : លទ្ធផលក្លែងក្លាយចំនួន៨៨តោន ដែលគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ក្រាបបាននាពេលកន្លងមក ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មាននៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានឲ្យដឹងថា នាពេលកន្លងមកគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្រ្កាបផលិតផលក្លែងក្លាយចំនួន៤ករណីនិងរឹបអូសវត្ថុតាងចំនួនសរុប៨៨តោនក្នុងនោះមាន :

១-ករណី ៖ បើកសិប្បកម្មផលិតកាហ្វេក្លែងក្លាយខុសច្បាប់ , ២-ករណីបើកទីតាំងផលិតសាច់បាតេមិនអនុលោមតាមច្បាប់,៣-ករណីបើកសិប្បកម្មផលិតម្រេចនិងកាហ្វេមិនអនុលោមតាមច្បាប់និង៤-ករណីនាំចូលផលិត វេចខ្ចប់ខុសច្បាប់លើផលិតផលម៉ាកSaint Amand ទឹកសុទ្ធម៉ាកEvian ស្រាបៀរម៉ាកCoronaនិងផលិតផលមួយចំនួនទៀត ។

ក្នុងឱកាសនោះដែរលោកនាយឧត្តមសេនេនីយ៍មៀច សុផាន់ណា ប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយបានឲ្យដឹងថា : យើងបានបង្ក្រាបករណីផលិតផលក្លែងក្លាយចំនួន៤ករណី នាពេលកន្លងមកក្នុងនោះ : ករណីទី១- នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ក្រុមប្រតិបត្តិការពិសេសនៃគណ:កម្មាធិការប្រយុទ្ធផលិតផលក្លែងក្លាយបានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតកាហ្វេក្លែង ក្លាយនិងខុសច្បាប់ស្ថិតនៅភូមិឌួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅដកហូតបានវត្ថុតាងចំនួន១០មុខស្មើនឹង៧តោនឃាត់ខ្លួនជនសង្ស័យបាន១នាក់។

ករណីទី២ ៖ នៅថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៨ បានចុះបង្ក្រាបករណីបើកទីតាំងផលិតប៉ាតេមិនអនុ លោម​តាមច្បាប់ស្ថិតនៅផ្លូវលំ(២០០៤)សង្កាត់ទឹកថ្លាខណ្ឌសែនសុខដកហូតវត្ថុតាងចំនួន១៤មុខស្មើនឹង០៥តោន។

ករណីទី៣ ៖ នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៨បានចុះបង្ក្រាបករណីបើកសិប្បកម្មផលិតម្រេចនិងកាហ្វេមិនអនុលោមតាមច្បាប់ស្ថិតនៅផ្ទះលេខ២អឺ០ ផ្លូវលេខ២២៦ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោកដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង១៨តោន។ករណីទី៤-នៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៨ បានចុះង្ក្រាបករណីនាំចូលផលិតនិងវិចខ្ចប់ក្លែងក្លាយនិងខុសច្បាប់នូវផលិតផលទឹកសុទ្ធម៉ាកSaint Amand , ទឹកសុទ្ធម៉ាកEvian,ស្រាបៀរម៉ាកCoronaនិងផលិតផលមួយចំនួនទៀតស្ថិតនៅផ្ទះលេខ១៣បេ ផ្លូវលំភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដកហូតបានវត្ថុតាងចំនួន១៣មុខស្មើនឹង៥៨តោន។

គួរំលឹកថា  ផលិតផលក្លែងក្លាយនិងសារធាតុគីមីជាង១០០តោនត្រូវបានគណះកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយកម្ទេចចោលនៅបរិវេណជាប់នឹងសាលាសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (គ.ប.ផ.ក) បង្ក្រាប​ផលិតផល​ក្លែងក្លាយ​ក្នុងឆ្នាំ​២០១៧ បាន​១៩​ករណី រឹប​អូស​វត្ថុតាង​សរុប​ចំនួន ៥៩៧,៥​តោន ធ្វើ​ពិធី​ដុត​បំផ្លាញ​ចោល ៨១​តោន ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០៦​នាក់ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។យោងតាម​របាយការណ៍​របស់​គណៈ​កម្មា​ធិការ​នេះ បាន​បញ្ជាក់​ថា បទល្មើស​ដែល​បង្ក្រាប​បាន​ភាគច្រើន​ពាក់ព័ន្ធ​នឹងការ​នាំចូល​ស្តុក​ទុក និង​ចែកចាយ​ផលិត​ផល​គ្រឿង​សំអាង​ក្លែងក្លាយ និង​ខុស​ច្បាប់ ការ​នាំចូល ស្តុកទុក និង​ចែកចាយ​សារធាតុ​គីមី​ខុស​ច្បាប់ ការ​កែច្នៃ និង​ចែកចាយ​ផលិតផល​ពី​សាច់​សត្វ​ដោយ​ខុសច្បាប់ ការ​ផលិត និង​កែច្នៃ​គ្រឿង​ទេស​គ្មាន​ស្តង់​ដារ និង​គ្មាន​អនាម័យ។តាមរយៈ​ការ​អនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​ប្រកាស​រួម និង​ផែនការ​អនុវត្ត​រួម​រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល ស្តីពី​ការ​គ្រប់គ្រង​គុណភាព​សេវាកម្ម និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល​ខុស​ច្បាប់ និង​សេវា​សុខា​ភិបាល​ឯកជន​ខុស​ច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម មក​ដល់​ពេល​នេះ ពិនិត្យ​ឃើញ​ថា បាតុភាព នៃការ​បង្កើត​សេវា​សុខា​ភិបាល​ឯកជន​ខុសច្បាប់​ បាន​ថយចុះ​គួរឲ្យ​កត់​សម្គាល់៕  តាឡឹម

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print