ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏ដោយម៉ូតូបត់ឆ្វេងមិនប្រយត្ន័ប្រលះម៉ូតូភាគីម្ខាងទៀតពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលា៩យប់ថ្ងៃទី៥ខែសីហាឆ្នាំ២០១៨ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤៩»១៥០ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឱ្យកាសែតនគរវត្តដឹងថាៈគ្រោះថ្នាក់ចរាចរណ៍មួយបានកើតទ្បើងរវាងម៉ូតូ និងម៉ូតូក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិច។ ដោយ ម៉ូតូទី១ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរី ២០១៥ ពាក់ស្លាកលេខស្វាយរៀង.១G. ៧៥៨១ បើកបរដោយឈ្មោះ ទុំ ផល្លិត ភេទប្រុស អាយ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទមានទីលំនៅភូមិកំពោតជ្រួក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួសធ្ងន់ក្បាល)។
អ្នករួមដំណើរ ១នាក់ ឈ្មោះ នាង ចាន់រ៉ា ភេទប្រុស អាយុ២២ ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិ សង្កាត់ជាមួុយគ្នា (រងរបួសធ្ងន់ក្បាល) បានបើកបរពីកើតទៅលិចលុះដល់ចំណុចកើតហេតុខាងលើបានបត់់ឆ្វេងហើយក៍មានម៉ូតូ ១គ្រឿង ទៀតបានបុកប៉ះគ្នា។
ប្រភពខាងលើបានឱ្យដឹងទៀតថាៈម៉ូតូទី២ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី ២០១៦ ពាក់ស្លាកលេខភ្នំពេញ ១FM. ២២៥៤ បើកបរដោយឈ្មោះ កង ទ្បា ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង (រងរបួុសធ្ងន់ក្បាល) និងអ្នករួមដំណើរ ១នាក់ ឈ្មោះ ចាន់ សាវី ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយបង្កើតអ្នកបើកបរមានទីលំនៅភូមិ សង្កាត់ជាមួយគ្នា (រងរបួសស្រាល)។
ចំពោះអ្នករងរបួសបើកបរម៉ូតូម៉ាកហុងដាសេរី២០១៥បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាមទាំង២នាក់។ចំណែកអ្នកបើកបរម៉ូតូម៉ាកសេ125សេរី២០១៦បានបញ្ជួុនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថាៈមូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូសេ 125សេរី ២០១៥ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្នសមត្ថកិច្ចបានប្រមូលវត្ថុតាងទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕