ប្រជាកសិករធ្វើស្រែរីករាយសប្បាយចិត្ត ខណៈតម្លៃស្រូវអង្ករកំពុងតែងើបឡើងថ្លៃជាងឆ្នាំមុន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ទីផ្សារស្រូវ អង្ករ ជាដង្ហើមរស់របស់កសិករ គប្បីក្រសួងមន្ទីរដែលមានការពាក់ពន្ធ័បន្តសិក្សាស្វែងរកទីផ្សារនាំស្រូវអង្ករចេញអោយបានច្បាស់ ដើម្បីបង្ករដល់ការផលិត ស្រូវ អង្ករ អោយមាននិរន្តភាពខាងតម្លៃ និងថ្លៃដើមផលិតទទួល បានចំណេញ បន្ថែមលើជីវភាពក្នុងគ្រួសារ បំរុងពូជ និងរួម អភិវឌ្ឍន៏សេដ្នកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ។

បើតាមតំណាងកសិករលោក គឹម សាផន រស់នៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៏ នៅក្នុង ពេលច្រូតកាត់ប្រមូលផលស្រូវស្រាលដើមរដូវ បាន អំពាវនាវដល់ ផ្នែកពាក់ពន្ធ័ អាជ្ញាធរដែនដីខេត្ត បន្តសិក្សាស្វែងរកទីផ្សារស្រូវ អង្ករ អោយបានច្បាស់បន្ថែម នូវតម្លៃ សំដៅជំរុញដល់ក្រុមកសិករបន្តផលិតស្រូវ អង្ករ អោយមាននិរន្តភាព ស្ថិតស្ថេរ ខណៈដែលកន្លងមក ទី ផ្សារ ស្រូវ អង្ករ កម្ពុជាបានរងនូវការ បង្អាប់បន្ទាបតម្លៃនៅពេលដែលប្រជាកសិករ ប្រមូលផលស្រូវ។

លោកបន្តថានៅដើមឆ្នាំនេះ ផលស្រូវរបស់កសិករទទួលបានល្អបង្គួរ ហើយតម្លៃក៏ល្អជាងឆ្នាំមុនបន្តិចដែរ ខណៈដែលឆ្នាំមុនមានតម្លៃ តែ៦០០ ទៅ៧០០រៀល តែសំរាប់ឆ្នាំនេះស្រូវមានតម្លៃពី ៨០០ទៅ ១០០០​រៀល ក្នុង មួយគីឡូស្រូវ ជុំវិញនៃតម្លៃស្រូវល្អបង្គួរនេះ រូបលោក និងគ្រួសារកសិករផ្សេងៗទៀតមានការសប្បាយរីករាយ យ៉ាងខ្លាំងដោយតម្លៃស្រូវ អង្ករ មានការឡើងថ្លៃបន្តិចក្នុងដើមឆ្នាំ២០១៨នេះ។

លោក មាឃ ឆវណ្ណារុន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងតាមរយះ ទូរសព្ទ័លោកបាន ប្រាប់ថាា៖បញ្ហា តម្លៃស្រូវ អង្ករ មន្ទីរ ក៏ដូច ក្រសួងពាណិជ្ជកម្ម បានចុះស្រាវជ្រាវរាល់ផលិតផល នៅតាមបណ្តា ស្រុក ខេត្ត ដើម្បីកំណត់ចំនួន ផលិតផលជាមុនពេលដើររកទីផ្សារ ពីព្រោះផលិតផលរបស់ កសិករបច្ចុប្បន្នមិនសូវមានស្តង់ដា ទើបការរកទីផ្សាររបស់មន្ទីរនិងក្រសួងពិបាកកំណត់និងហៅឈ្មួញអោយ ចូលមកទិញ តែទោះជាយ៉ាងណា មន្ទីរនិងក្រសួង នៅតែបន្តអប់រំពលរដ្ឋអោយផលិតស្រូវអង្ករ អោយបានត្រឹមត្រូវនិងទីផ្សារ តាមរយះក្រុមការងារចុះអប់រំនៅតាមស្រុក ក្រុង គោលដៅដែរ ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានបញ្ជាក់ថា៖ខេត្តស្វាយរៀងនៅ ឆ្នាំនេះដោយមាន សក្កានុពលធារាសាស្រ្ត តូច ធំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំ ទៅនិង ប្រពន្ធ័ធារាសាស្ត្រធម្មជាតិ និងអំណោយទឹកភ្លៀងពីដើមរដូវល្អ ក្រុមកសិករដែលមានដីទំនាប ក្នុងស្រុកកំពង់រោទ៏ ស្វាយជ្រំ ក្រុងស្វាយរៀង និង ស្រុកចន្ទ្រាសំរេចបង្កបង្កើនផលស្រូវ ស្រាលដើមរដូវ បានជាង១០០០ហិតា បច្ចុប្បន្នក្រុមកសិករផ្តើមប្រមូលផលជាបណ្តើរៗ ហើយ ដោយ ទទួលទិន្នផលក្នុង មួយហិតា ពី៤ទៅ៥តោន ឯតម្លៃស្រូវឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុនផងដែរ  ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print