ខេត្តរតនគីរី ៖ ស្រីម្នាក់ខ្យល់គរស្លាប់ បន្ទាប់ពីចូលរួមពិធីសែនព្រេននៅផ្ទះបងប្អូនផឹកស្រាមិនហូបបាយ ។ ហេតុការណ៍ស្រ្តីខ្យលគស្លាប់នោះបានកើតឡើងនៅវេលាល្ងាចថ្ងៃអាទិត្យ៩ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅភូមិថារ៉ងជងឃុំអូរជុំស្រុកអូរជុំខេត្តរតនគីរី ។
ប្រភពីនគបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរជុំបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡាត់ ម៉ាលើយភេទស្រីអាយុ៥០ឆ្នាំជនជាតិគ្រឹងមុខរបរធ្វើចំការរស់នៅភូមិចថារ៉ងជងឃុំស្រុកអូរជុំខេត្តរតនគីរី ។
ប្រភពបន្តទៀតថាជនរងគ្រោះមុនពេលកើតហេតុទៅចូលរួមធ្វើពិធីសែនផ្ទះរបស់ឈ្មោះម៉ៅ តាចភេទប្រុស ដែលត្រូវជាបងប្អូននៅភូមិជាមួយគ្នា ពេលគាត់សែនរួច ជនរងគ្រោះមិនត្រឡប់ទៅ ផ្ទះវិញទេ គាត់ក៌ដេកនៅផ្ទះសែននោះតែម្តងហើយ លុះដល់ម៉ោងប្រហែល១២-៣០នាទីរំលងអាទ្រាតស្រាប់កើតខ្យល់គស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនត្យដល់កន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យឃើញថាជនរងគ្រោះពិតជាខ្យលគស្លាប់ពិតប្រកដមែនហើយក៏បានប្រគល់ឱ្យសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណីផងដែ ៕ ដោយ ៖ ជីវ័ន្ត