នគរបាលស្រុកកងមាសឃាត់ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន៦កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដំណាក់ស្នាយ ឃំុពាម​ជីកង ស្រុកកងមាស ខេត្តកំពង់ចាម កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកកងមាស បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រេីវិធានញុះញង់០១ ករណី ។​

ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចិន ម៉េងស្រុង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស នឹងបានរឹបអូសវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន០៦កញ្ចប់តូច ទូរស័ព្ទដៃ០១គ្រឿង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print