ញឹកពេកហើយ…!ហាង  អឹម ដឺ បេសហ្វូត (PUB) ក្រុងតាខ្មៅបង្ករអសន្តិសុខវាយគ្នាស្ទើរជារៀងរាល់យប់ អាជ្ញាធរគ្មានវិធានការសោះ

ចែករំលែក៖

ខេត្តកណ្តាល ៖ អំពើរហិង្សាមួយបានកើតឡើង បង្ករដោយយុវជនពីក្រុម បានចូលផឹកសុីនៅ ហាង  អឹម ដឺ បេសហ្វូត (PUB) ក្រុងតាខ្មៅ ទាក់មាត់ ឌឺដងដាក់គ្នា បានបើកឆាកប្រយុទ្ធ គប់កែវធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់ភ្ញៀវ  ដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៍បណ្តាលអោយយុវជនម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន។

ហេតុការណ៍បង្ករហិង្សាគួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃ​ទី០៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុង ហាង  អឹម ដឺ បេសហ្វូត (PUB) ស្ថិតនៅក្រោយវិទ្យាល័យសេរីភាព ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះហ៊ឹម វិថៃ ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិព្រែកហូរកេីតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ចំណែកក្រុមបង្ករមានគ្នាច្រើនមិនទាន់ស្គាល់អត្តសញ្ញាណដែរ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុ មានយុវជនពីក្រុម ដោយក្រុមជនរងគ្រោះមានគ្នាបីនាក់ និងក្រុមជនបង្ករមានគ្នាច្រើនបានធ្វើដំណើរមកចូលផឹកសុីនៅហាងខាងលើ ។លុះមួយសន្ទុះក្រោយមកក្រុមទាំងពីបានមើលមុខគ្នា និយាយឌឺដង ទាក់មាត់គ្នា ស្រាប់តែក្រុមទាំងពីបានបើកឆាកប្រយុទ្ធគ្នា ដោយយកកែវស្រា ទាញគប់គ្នា ហើយបានវាយគ្នាទៅវិញទៅមក ដោយក្រុមជនបង្ករបានព្រួតគ្នា វាយនិងគប់កែវទៅលើក្រុមជនរងគ្រោះ បណ្តាលអោយបុរសម្នាក់បែកក្បាល រយះជាច្រើនកន្លែង ហូរឈាមស្រោចពេញខ្លួន បង្ករអោយមានការភ្ញាក់ផ្អើលជាខ្លាំង។ បន្ទាប់មកក្រុមជនបង្ករបានឡើងលើម៉ូតូនាំគ្នាជិះរត់គេចខ្លួនបាត់ មុនសមត្ថកិច្វមកដល់កន្លែងកើតហេតុ។ ភ្លាមៗនោះជនរងគ្រោះក៍បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ រីឯក្រុមជនបង្ករសមត្ថកិច្វកំពុងធ្វើការស្រាវជ្រាវចាប់យកមកសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ពាក់ពន្ធ័និងរឿងរ៉ាវខាងលើនេះដែរប្រជាពលរដ្ឋបានលួចបង្ហើបថា ទីតាំងហាង អឹម ដឺ បេសហ្វូត (PUB) បង្ករហិង្សាវាយគ្នាស្ទើរជារៀងរាល់យប់តែម្តង ពេលដែលចាប់ផ្តើមបើកហាងនោះ ហើយបើនិយាយពីសម្លេងវិញគឺក្រុមម្ចាស់ហាងទាំងនោះបើកសម្លេងលឺៗរកតែពួកគាត់ដេកពុំបានទេ។ ពួកគាត់បានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយមានវិធានការកុំអោយមានការវាយតប់គ្នា និងសុំអោយម្ចាស់ហាងអស់ទាំងនោះបើកសម្លេងតិចៗផង ពីព្រោះបើកតាំងពីម៉ោង០៧យប់ ទៅដល់ម៉ោង០២ទាបភ្លឺក៍មានដែរ។

សូមរំលឹកថា នៅថ្ងៃទី២៥ កក្តដា ២០១៨ វេលាម៉ោង១១និង៣០នាទីយប់ នៅក្នុងហាង អឹម ដឺបេស ហ្វូតក្រុមក្មេងស្ទាវពីក្រុមបានផឹកសុីនៅក្នុងហាង  បានបង្ករជម្លោះវាយតប់គ្នាទៅវិញទៅមក បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តាគមន៍ភ្លាមៗ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុក្រុមទាំងពី ពោលគឺភាគីក និងភាគីខ បានផឹកសុីនៅកន្លែងតែមួយ(អឹម ដឺបេសហ្វូត ) អង្គុយតុក្បែរគ្នា ។ស្របពេលនោះម្ចាស់ហាងបានហៅ ភាគីក និងភាគីខ មកផ្សះផ្សារជម្លោះតាំងពីកន្លងមកដែលក្រុមទាំងពីធ្លាប់មានជម្លោះ  ដោយ​មិនចាំថ្ងៃ។ រួចភាគីទាំងសងខាងមិនបានស្តាប់តាមអ្វីដែលម្ចាស់ហាង ក៍បង្ករជម្លោះវាយតប់គ្នា ផ្អើលអ្នកផឹកសុី(ភ្ញៀវ)រត់ពេញហាង ទើបសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ។

ក្រុមទាំងពីត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនាំយកមកអធិការដ្ឋានដើម្បីធ្វើការសាកសួរ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print