រថយន្តកាមរីឆ្នាំ៩២ ឆ្លងចរន្តអគ្គិសនីផ្ទុះឆេះខូចខាតមួយកំណាត់មុខ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យរថយន្តកាមរីគូទហើមមួយគ្រឿងបានឆេះសន្ធោសន្ធៅ បន្ទាប់ពីឆ្លង ចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ ។ នេះបើតាមការបញ្ជាក់ពីអង្គ​ភាព​ពន្លត់​អគ្គិភ័យខេត្ត ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោក ទ្រាស ឃុំឈ្មួរ មាជ័យ ចម្ងាយពីវិទ្យាល័យ១៥០ម៉ែត្រ ។

រថយន្តរងការឆេះនេះម៉ាកកាមរី ស៊េរីឆ្នាំ៩២ ពណ៌ស្លែ ពាក់ស្លាកលេខ សៀមរាប២A-២៤៧០ បើកបរដោយឈ្មោះ ឡឹង លីនប្រុស ភេទប្រុសអាយុ៣២ឆ្នាំ ។ មានទីលំនៅភូមិ ដូនស្វាយ ឃុំចាឈូក ស្រុកអង្គរធំធេង ខេត្តសៀមរាប។

កិច្ចអន្តរាគមន៍ជួយសង្រោះនិងពន្លត់បានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន១គ្រឿងបាញ់ទឹកអស់ចំនួន ០១ឡានទើបរលត់ទៅវិញទាំងស្រុង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print