មានជំងឺប្រចាំកាយបុរសជាសាស្រ្តាចារ្យម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ : បុរសជាសាស្រ្តាចារ្យ ម្នាក់ ដោយសារមានជំងឺប្រចាំកាយចងកសម្លាប់ខ្លួននៅក្នុងផ្ទះ ហេតុ​ការណ៍នេះបានកើតឡើងកាលពីម៉ោង២ ថ្ងៃ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៦.ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្ទះលេខ៤០ ផ្លូវ២៩BT ស្ថិតនៅក្នុង ក្រុមទី២ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះមាស សុទ្ធី អាយុ៥២ឆ្នាំ មុខរបរ សាស្រ្តាចារ្យ ស្នាក់នៅចំនុចកើតហេតុ។

ប្រភពពត៌មានពីស្រ្តីម្នាក់ភរិយាជនរងគ្រោះឈ្មោះពៅ ផាលីន បានឲ្យដឹងថា ប្តីរបស់គាត់ មានជំងឺប្រចាំកាយ (ដេកមិនលក់)យូរមកហើយ។ មុនពេលកើហេតុជនរងគ្រោះបានបិទទ្វារដាក់គន្លឹះពីខាងក្នុងផ្ទះ ហើយ យកខ្សែកាប ទូរទស្សន៍ ចងកនិងចម្រឹង បង្អួច ក្នុងផ្ទះបាយ ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់នៅវត្តសន្សំកុសល ក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចសន្និដ្ឋានថាសាកសពនេះ ពិតជាធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន ហើយដោយជនរងគ្រោះស្នាក់នៅតែម្នាក់ឯងទើបមិនមាននណាដឹងរហូតហើមស្អុយយ៉ាងនេះ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print