មនុស្ស៦នាក់ត្រូវនគរបាលបញ្ជួនទៅតុលាការរក្នុងសំណុំរឿង២ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួន មនុស្ស៦នាក់ទៅតុលាការ ក្នុងសំណុំរឿង២ផ្សេងគ្នា ក្រោយពីបញ្ចប់នីតិវិធីសាកសួររួច ។ ការបញ្ជួននេះ ធ្វើឡើងកាលពីថ្ងៃអង្គារ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៨ ។

សមត្ថកិច្ចប្រាប់ថាជនសង្ស័យ ដែលបញ្ជួនទៅតុលាការនៅព្រឹកនេះ មាន២ករណីផ្សេងគ្នា ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនកន្លងមកជាបន្តបន្ទាប់ ។ នគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ក្នុងនោះមាន២ករណីផ្សេងគ្នាករណីទី១មាន៤នាក់ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ។ ករណីទី២ មានប្រើប្រាស់ដាវ២នាក់ និងវត្ថុតាងមួយចំនួនផងដែរ ។

ក្នុងនោះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមជួយសហការណ៍នឹងផ្តាល់ដំណឹងមកកម្លាំងសមត្ថកិច្ចផង បើបងប្អូនដឹង ថា មានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗ ដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបទាន់ពេលវេលា ៕ តុង សីហា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print