បាត់ដំបង ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណះពេលយុវជននោះ កំពុងជិះម៉ូតូលើបណ្ដោយផ្លូវជាតិលេខ៥ត្រូវបានរថយន្តហុីយ៉ាន់ដាយបើករ៉េចង្កូតជ្រុលទៅបុក
ពេញទំហឹងបណ្តាលឱ្យខ្ទាតចូលទៅក្រោមកង់រថយន្តកិនបែកក្បាល។
តាម លោក វរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានឱ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃអាទិត្យ ១០រោចខែទុតិយាសាឌឆ្នាំចសំរឹទ្វិស័កព,ស២៥៦២ត្រូវនិងថ្ងៃទី៦ខែសីហាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៥ ស្ថិតក្នុងភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ ស ពាក់ផ្លាកលេខកំពង់ចាម៣A-២៧៣៥ បើកបរដោយបុរសមិនស្គាល់មុខក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានវេចង្កូតមកខាងកើតផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក CBR ពណ៌ស្លាទំ ពាក់ផ្លាកលេខបាត់ដំបង១AB-៩៦១១ បើកបរដោយបុរសម្នាក់ឈ្មោះ សឿន ឡាដិន អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី,ឃុំតាម៉ឺន,ស្រុកថ្មគោល,ក្នុងទិសដៅច្រាស់គ្នាបណ្តាលអោយខ្ទាតចូលកង់រថយន្តកិនស្លាប់ភ្លាមៗចំនែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ពិនិត្យនិងវាស់វែងរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមនីតិវិធី ៕ ស សារ៉េត