អាមេរិកជាអ្នកចិញ្ចឹមក្រុម IS ទុកគំរាមរដ្ឋាភិបាលប្រទេសតំបន់មជ្ឈិមបូព៌ា

ចែករំលែក៖

តាំងពីដើមមកប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាអ្នកឯកទេសវិភាគ បានលើកឡើងថា ក្រុមភេរវកម្មនៅតំបន់មជ្ឈិមបូព៌ា គឺជាកូន ចៅរបស់អាមេរិក អីុស្រាអែល ដើម្បីគ្រប់គ្រោងតំបន់ដែលសម្បូរទៅដោយធនធានប្រេង ។

ក្រុមអ្នកឯកទេសអីុរ៉ាក់ អីុរ៉ង់ ស៊ីរី និង ប្រទេសមួយចំនួនទៀត បានរកឃើញ ភស្តុតាងជាច្រើន ថាអាមេរិក ជាអ្នកបង្កើត ក្រុមភេរវកម្ម ផ្តល់សព្វាវុធ ស្បៀងអាហារ និងតែងតែការពារក្រុមនេះ រួចផុតពីការ វាយប្រហាររបស់ ទាហានរដ្ឋាភិបាល ប្រទេសនៅក្នុងតំបន់។ កន្លងមក អីុរ៉ាក់ក៏ធ្លាប់បានចោទប្រកាន់អាមេរិកថា បាន ទម្លាក់កញ្ចប់ស្បៀងអាហារ សព្វាវុធឲ្យ ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់ ហើយពេលនោះអាមេរិកថា ទម្លាក់កញ្ចប់ អាវុធ ស្បៀងអាហារច្រឡំ ដោយស្មានថា ជាក្រុមទាហានជនជាតិឃើដ ដោយមិន ដឹងថាជាក្រុមទាហាន IS នោះឡើយ។

មិនតែប៉ុណ្ណោះ នៅពេលចុងក្រោយ អាមេរិក ក៏បានលួចជម្លៀសមេដឹកនាំក្រុមភេរវកម្មសំខាន់ៗចេញពីអីុរ៉ង់ ទៅកាន់ តំបន់មានសុវត្ថិភាព ក្រោយពេលទាហានអីុរ៉ាក់ជិតដណ្តើមបានការគ្រប់គ្រងទាំងស្រុងនោះ។ ចំណែកនៅក្នុងប្រទេសស៊ីរីក៏ដូច្នេះដែរ អាមេរិកនិងសម្ពន្ធមិត្តតែងតែ ជួយ ដល់ក្រុមភេរវកម្ម ដោយបានវាយ ប្រហារជាច្រើនលើកទៅលើទាហានស៊ីរី រារាំង ឆ្ពោះទៅមុខដណ្តើមទីតាំងរបស់ក្រុម IS ដោយអាមេរិកថាវាយច្រឡំ។ កន្លងមក​ថ្មីៗ កម្លាំងទាហានស៊ីរីក៏រកឃើញឃ្លាំងអាវុធរបស់ក្រុមភេរវកម្ម IS ដោយមានអាវុធ ផលិតនៅក្នុងប្រទេស អីុស្រាអែល។

ទាំងនោះហើយបានជាអ្នកជំនាញអីុរ៉ាក់បានលើកឡើងថា អាមេរិក និងសម្ពន្ធមិត្ត បានចិញ្ចិមក្រុមភេរវកម្ម ដើម្បីទុកគំរាម កំហែងប្រទេសដែលមិនធ្វើតាមអាមេរិក ក៏ដូចជាគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាទាំងមូល ។ សារព័ត៌មាន Sputnik នៅថ្ងៃទី៧ ខែសីហា​ បានផ្សាយថា ក្រុមភេរវករ IS គឺជាគម្រោងវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់សម្ពាធលើការសម្រេចចិត្ត​របស់ រដ្ឋាភិបាលអុីរ៉ាក់ និងរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់។

លោក អាម៉េដ អាល់ ហ្សារីហ្វុី (Ahmed al Sharifi) ជាអ្នកជំនាញអុីរ៉ាក់ម្នាក់លើ បញ្ហាយុទ្ធសាស្ត្រ ធ្វើការកត់សម្គាល់បែប​នេះ បន្ទាប់ពីសមាជិកក្រុមប្រឹក្សាខេត្ត អាល់អាន់បារ (Al-Anbar) ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម ISIS លោក ហ្វាហាន មូហាំម៉េដ អាល់ឌូឡៃមី (Farhan Muhammed al Dulaimi) បានថ្លែងថា ក្រុម ISIS នៅតែបន្តមានវត្ត មានជាសម្ងាត់ នៅតាមតំបន់ដាច់ស្រយាលនៃព្រំដែនរវាងស៊ីរី នឹងអុីរ៉ាក់ ហើយថា រាល់អ្វីដែល កើតឡើងទាំងអស់គឺស្ថិតក្រោមក្រសែភ្នែកអាមេរិក។

លោក Ahmed al Sharifi បានគូស បញ្ជាក់ដូច្នេះថា «ការគំរាមកំហែង ផ្នែក សន្តិសុខគឺផែនការរបស់សហរដ្ឋអាមេរិករៀបចំឡើង ដើម្បីបង្កើនឥទ្ធិពលលើការ សម្រេចចិត្តរបស់រដ្ឋាភិបាលអុីរ៉ាក់ តែ ប៉ុណ្ណោះ… ពោលគឺនិយាយឱ្យចំក្រុម IS គឺជាគម្រោងវិនិយោគរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់សម្ពាធ លើការ សម្រេចចិត្តរបស់រដ្ឋាភិបាលអុីរ៉ាក់ និងរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់»។

គួរបញ្ជាក់ថា បើតាមលោក Ahmed al Sharifi សហរដ្ឋអាមេរិកបានទាញ ប្រយោជន៍ជាច្រើនពីក្រុមភេរវករ ក្នុងនោះរួមមានទាំងការប្រើក្រុមភេរវករជាលេស ដើម្បីបន្តរក្សាវត្តមានកងទ័ពរបស់ខ្លួននៅបរទេស។

ចំណែកនៅក្នុងប្រទេស៊ីរីវិញ កន្លងមកថ្មីៗកម្លាំងទាហានស៊ីរីទើបតែរកឃើញ អាវុធផលិតនៅក្នុងប្រទេសអុីស្រាអែល តំបន់ខ្ពង់រាបហ្គោឡែន ដែលក្រុមភេរវកម្ម IS ប្រើប្រាស់ក្នុងការវាយប្រហារទៅលើ កម្លាំងទាហានរដ្ឋាភិបាលស៊ីរី។

ក្រោយពេលកម្លំាងទាហានអ៊ិស្លាម IS បាត់បង់ទឹកដីចុងក្រោយដែលធ្លាប់គ្រប់គ្រងនៅតំបន់ភាគខាងលិច Dara’aកម្លាំង ទាហានរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមយុទ្ធនាការបោសម្អាតទីតាំងដែលទើប ដណ្តើមបានដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋ។

កម្លាំងទាហានស៊ីរី SAA ក៏បានរក ឃើញឃ្លាំងអាវុធដ៏ធំមួយរបស់ក្រុមISដែលភាគច្រើនជាអាវុធផលិតនៅក្នុងប្រទេស អុីស្រាអែល។ ឃ្លាំងអាវុធដែលបានរកឃើញស្ថិតនៅក្នុង ស្រុក Koyaនិងស្រុក Qusayerដែលជាតំបន់ចុងក្រោយរំដោះបានពីដៃក្រុមភេរវកម្ម។

អាវុធដែលផលិតនៅក្នុងប្រទេសអុីស្រាអែល ក្នុងនោះមានគ្រាប់រំសេវ អាវុធបាញ់រថក្រោះ កាំជ្រួចមីស៊ីល ប្រឆាំងរថក្រោះ និងអាវុធផ្សេងៗទៀតជា ច្រើន។ ក្រៅពីនេះទាហានស៊ីរីក៏បានរកឃើញសម្ភារសុខាភិបាល និងស្បៀង អាហារ ផលិតនៅក្នុងប្រទេសអុីស្រាអែល និង អារ៉ាប៊ីសាអ៊ូឌីតនៅក្នុងស្រុកទាំងពីរខាងលើ។

ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ រដ្ឋ មន្ត្រីការពារជាតិអុីស្រាអែលលោក Lieber man នៅថ្ងៃទី២ ខែសីហា បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា ជ័យជម្នះ របស់រដ្ឋាភិបាលស៊ីរី គឺជាព័ត៌មានល្អ សម្រាប់អុីស្រាអែល ដោយសារតែប្រធា នាធិបតី អាល់អាសាដ ជាបុគ្គលដែលអាចសហការដោះស្រាយបញ្ហាសន្តិសុខនៅ ក្នុងតំបន់។

មានប្រសាសន៍ស្តីពីការប្រឈមមុខដាក់គ្នាជាយូរណាស់មកហើយរវាងអុីស្រាអែល នឹងស៊ីរី រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលបានបញ្ជាក់ថា «ស្ថានភាពបច្ចុប្បន្ន កំពុងតែវិលត្រឡប់ទៅកាន់សភាពដើមដូចកាលពីមុនសង្គ្រាមកើតឡើងនៅក្នុងប្រទេសស៊ីរី។

នេះជាសកម្មភាពមិនធ្លាប់មានពីមុន មកឡើយ ដែលអុីស្រាអែលបានបន្ទន់ឥរិយាបថទៅលើស៊ីរី ក្រោយពេលរដ្ឋាភិបាល ស៊ីរី បានយកឈ្នះទាំងស្រុងទៅលើក្រុមភេរវកម្មក្រោមការជួយអន្តរាគមន៍ពីក្រោយរបស់រុស្ស៊ី។

ពាក់ព័ន្ធនឹងការរកឃើញអាវុធរបស់ អុីស្រាអែលនៅក្នុងឃ្លាំងអាវុធរបស់ក្រុម IS មកទល់ពេលនេះ ភាគីអុីស្រាអែលមិនទាន់មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ទាំងនោះឡើយ។

កន្លងមករដ្ឋាភិបាលស៊ីរី និងអ្នកវិភាគតែងតែចោទប្រកាន់អាមេរិក និងសម្ពន្ធមិត្តអុីស្រាអែលគឺជាអ្នកនៅពីក្រោយខ្នងជួយដល់កម្លាំងភេរវកម្ម បន្តធ្វើសង្គ្រាមវាយ ប្រហារជាមួយទាហានរដ្ឋាភិបាលស៊ីរី៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print