ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូ ទាំងស្ថិតក្នុងស្ថានភាពស្រាជោកជាំ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យរងរបួសស្រាលពីរនាក់ម្ដាយនិងកូន បង្កឲ្យមានការភ្ញាក់ផ្អើល និងស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើណើរតាមដងផ្លូវ ។
កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ឌុបម្ដាយម្នាក់ទៀត ជិះម៉ូតូម៉ាកស៊ុយស៊ុគគីនិច ពណ៌ត្រូយចេក ពាក់ស្លាកលេខ ភ្នំពេញ 1BV.7918 ទិសដៅពីត្បូងទៅជើង ទិសដៅពីត្បូង ទៅជើង បញ្ច្រាស់ទិសគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាឌ្រីម សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B.0084 ជិះដោយបុរសម្នាក់ដែលស្ថិតក្នុងស្ថានភាពស្រាវឹងស្រាជោកជាំ ក្នុងទិសដៅពីរជើងទៅត្បូង ដល់ផ្លូវកោងបានបទឆ្វេងក៏ជ្រុលចង្កូតទៅបុកជាមួយគ្នាចំពីរមុខពេញទំហឹងបណ្ដាលរងរបួសស្រាល ទាំងម្ដាយនិងកូន រីឯម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថក្ចចិរងការណ៍ខូចខតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលបានចុះវាស់វែងរួចយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នា តាមនីតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ