ឈ្មួញឈើដុះស្លែបីនាក់រកស៊ីឈើយ៉ាងរលូនដោយមានការឃុបឃិតពីមន្រ្តីរដ្ឋបាលព្រៃឈើ និងមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តសៀមរាប ៖ ឈ្មួញឈើដុះស្លែរដ៏ធំក្នុងខេត្តសៀមរាប បីនាក់ ទី/១.ឈ្មោះ ចាន់ណា ទី២ ឈ្មោះ ធឹង លាងស្រេង ទី៣ ឈ្មោះ សាំង ហាក់ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងកាត់ស្នាក់ការរដ្នបាលព្រៃឈើ និងបរិស្ថានដែលឈរជើងតាមដងផ្លូវឆ្ពោះមកខេត្តសៀមរាបជាយូរឆ្នាំណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញ ទាំងនេះបង្រ្កាបម្ដងណានោះទេ រហូតមកដល់បច្ចុប្បន្ននេះ ធ្វើឲ្យមហាជនមានការសង្ស័យថា មន្រ្ដីទាំងនេះត្រូវថ្នាំសណ្ដំឈ្មួញអស់ហើយ ល្មមដល់ពេល លោកអភិបាលខេត្តផ្លាស់ប្ដូរមន្រ្ដីទាំងនេះចោលហើយ ។

តាមប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើទៅបានដោយមានមនោសញ្ចេតនាបងប្អូនធម៌ជាមួយរដ្ឋបាលព្រៃឈើ និងបរិស្ថានយ៉ាងស៊ីជម្រៅ ហេតុដូច្នេះហើយបានជាលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ និង លោក នួន មុន្នី ប្រធានមន្ទីរបរិស្ថានមិនបង្រ្កាបទុកគ្រាន់ចិញ្ចឹមឆ្នាំបាយ ធ្វើឲ្យ សកម្មភាព ដឹកជញ្ជូនឈើចូលខេត្តសៀមរាប ចែកចាយតាមដេប៉ូអស់រយះពេលជាច្រើនឆ្នាំមកនេះ អាចដំណើរបានបានរហូតដល់សព្វថ្ងៃ ។

ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានសុំកាបំភ្លឺពីលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើតែទូរស័ព្ទខូលចូលពុំមានអ្នកទទួលហើយបន្តខលទៅលោក ទា គីមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទបានឲ្យដឹងតាមទូរស័ព្ទថា ឈ្មួញរកស៊ីឈើទាំងបីនាក់ខាងលើ លោកមិនពាក់ព័ន្ធជាបងប្អូនធម៌អីនោះទេ រីឯចំណាត់ការចំពោះឈ្មួញរកស៊ីឈើលោកមិនបកស្រាយនោះ ក៏បិទទូរស័ព្ទ ឯលោក នួន មុន្នី ប្រធានមន្ទីរបរិស្ថានពុំមានលេខទូរស័ព្ទទំនាក់ទំនងបាននោះទេ ។

ប្រជាពលរដ្នសំណូរពរឲ្យលោក បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ដសៀមរាបមានចំណាត់ចំពោះមន្រ្តីថ្នាក់ក្រោមឱវាទផងកុំឲ្យខូចដល់មន្រ្តីថ្នាក់លើ ៕ ប៊ុនរិទ្ធី

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print