រថយន្ត​ Highlander បើកវ៉ាជែងជ្រុលចង្កូតបុករះរថយន្ត ២គ្រឿង​ និងម៉ូតូ ២គ្រឿងបណ្ដាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់​ បានបើករថយន្ត​ Highlander មួយគ្រឿង​យ៉ាងលឿន​ បើកវ៉ាជែងម៉ូតូ​ក៏ជ្រុលចង្កូតទៅបុករថយន្ត​ ២គ្រឿង​ និងបន្តទៅបុកជាមួយម៉ូតូ​ ២គ្រឿងទៀត​ បណ្តាលឲ្យបុរសម្នាក់ស្លាប់​ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​បានកើតឡើងកាលពីម៉ោងជាង​ ១១ ថ្ងៃទី១១​ ខែសីហា​ ឆ្នាំ​២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

ជនរងគ្រោះ​មានឈ្មោះ​ ង្វៀង​ យ៉ាងម៉េវ​​ អាយុ​ ២៣ឆ្នាំ​ មុខរបរ​ ជាងឈើ​ (ស្លាប់បាត់បង់ជីវិត)​ ស្នាក់នៅភូមិថ្មី​ ស្រុកពញា​ឮ​ ខេត្ត​កណ្តាល​ និងម្នាក់ទៀតមានឈ្មោះ​ សុខ​ខន​ សុខទី​​ អាយុ​ ២២ឆ្នាំ​ស្នាក់នៅផ្ទះ82ដេ​ ផ្លូវជាតិលេខ៦​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ចំណែកឯម្ចាស់រថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញានោះឡើយ។

ប្រភពពត៌មាន​នៅកន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ រូបគាត់បានចំលងក្មេងៗចេញពីសាលារៀន​ ខណៈ​នោះ​ ស្រាប់តែឃើញមានរថយន្ត​ មួយគ្រឿង​ ម៉ាក​ Toyota Highlander ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AJ-3708​ បើកបរក្នុងទិសដៅពីត្បូងទៅជើង​ បានបើកវ៉ាជែងម៉ូតូ​ មួយគ្រឿង​មិនចាំម៉ាក​ ដោយធ្វើដំណើរស្របទិសគ្នា​ ហើយក៏ជ្រុលចង្កូតមកបុករះរថយន្ត​ ២គ្រឿង​ ហើយបន្តមកបុករះម៉ូតូ​ ២គ្រឿងទៀតដែលម្ចាស់ជិះយកមកដាក់ធ្វើ​ រួចបានបុកម្ចាស់ម៉ូតូម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ​ រឺឯម្នាក់ទៀតបានរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរជើងគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនិតីវិធីច្បាប់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print