ខេត្តសៀមរាម៖ ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើ មគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ដោយមហាជន ចោទសួរថា បាត់មន្ត្រីអាជ្ញាធរអប្សារាទៅណា អស់ ទើបបណ្តោយឲ្យមានរឿងនេះកើតឡើង ហើយបានត្រឹមតែប្រមូលយកសាកសពដើ មឈើក្រញូងទៅរក្សាទុកតែប៉ុណ្ណោះ។
ជាការឆ្លើយតប អាជ្ញាធរអប្សារាបានឲ្យដឹងថា ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូ លដ្ឋានអំពីការកាប់ឈើក្រញូងក្នុ ងរមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ខ្លួនធ្វើការជាមួយមន្ទីរបរិស្ថា នខេត្តសៀមរាប បានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព
នៅស្នាក់ការតំបន់ការពារឧទ្យា នអង្គរ កាលពីថ្ងៃទី១០ ខែសីហា។
សូមរំលឹកថា កូនឈើគ្រញូងមួយដើម នេះត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតា ចាន់ សង្កាត់គោកចក ក្រុងសៀមរាប ហើយត្រូវបានប្រជាពលរដ្ឋជូនដំណឹ ងភ្លាមៗទៅអាជ្ញាធរដើម្បីអន្តរា គមន៍ និងទប់ស្កាត់មិនឱ្យមានការដឹកជញ្ ជូនចេញ។
បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃ ឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា គ្រញូងដែលត្រូវគេលួចកាប់នោះមា នទំហំមុខកាត់ជិត ៤តឹក។
ហេតុការណ៍ដែលជនមិនស្គាល់មុខបា នលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរនេះ ត្រូវបានពលរដ្ឋបង្ហើបថា ជាស្នាដៃរបស់ក្រុមអ្នករកស៊ីគ្ រញូង ហើយអាជ្ញាធរពាក់ពន្ធ័មិនទាន់បា នវែកមុខឃើញក្រុមបង្ករឡើយ បានត្រឹមតែប្រមូលសាកសពដើមក្រញូ ងដែលត្រូវបានកាប់បំផ្លាញយកទៅរក្ សាទុកតែប៉ុណ្ណោះ៕ប៊ុនរិទ្ធី