សាហាវ..! នារីជនជាតិចិនពីរនាក់បើករថយន្ដដេញបុកម៉ូតូស្កុបពីរបស់ជនសង្ស័យឆក់ទូរសព្ទ បណ្ដាលឲ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

  ភ្នំពេញ៖ នារីជនជាតិចិនពីរនាក់អះអាងថាខ្លួនត្រូវជនសង្ស័យពីរនាក់ឆក់ទូរស័ព្ទហើយព្យាយាមជិះគេចខ្លួន ទើបនាងបើករថយន្ដដេញបំបុកបណ្ដាលអោយជនសង្ស័យទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យរងចាំសួរនាំនៅពេលក្រោយ។

    ហេតុការណ៍នេះបានកើតងនៅវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃអាទិត្យ ១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងផ្លូវលេខ១២៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

      បើតាមការឲ្យដឹងពីនារីជនជាតិចិនទាំងពីរនាក់នោះបានអោយដឹងថា ពួកគាត់ត្រូវបានជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកស្កុបពីពណ៍ស ពាក់ស្លាកលេខភ្នំពេញ1CL-7241 ជិះមកធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ពួកគាត់បានមួយគ្រឿងហើយព្យាយាមជិះគេចខ្លួនតែពួកគាត់បានព្យាយាមបើករថយន្ដប្រដេញនិងបំបុកផ្ទប់ជាមួយរបងផ្ទះប្រជាពលរដ្ឋបណ្ដាលអោយជនសង្ស័យទាំងពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្ដងនិងយកទូរស័ព្ទដែលជនសង្ស័យឆក់បាន បានមកវិញផងដែរ។

     ក្រោយពីកើតហេតុ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរងចាំសួរនាំនៅពេល ចំណែកនារីជនជាតិចិនសមត្ថកិច្ចយកទៅសួរនាំផងដែរ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print